ក្រសួងការបរទេសចិន៖ ដាស់តឿនភាគីជប៉ុនម្តងទៀត គួរបញ្ឈប់ការបង្ខំអនុវត្តផែនការបង្ហូរទឹកបំពុលនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ
2022-07-15 17:24:56
ប្រភព:CRI
ចំពោះការដែលវេទិការរដ្ឋមន្ត្រីក្រសួងការបរទេសប្រជុំកោះប៉ាស៊ីហ្វិកបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាដែលជប៉ុនដោះស្រាយទឹកបំពុលនៃរោងចក្រថាមពលនុយក្លេអ៊ែរFukushima លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅថ្ងៃទី ១៤ ខែកក្កដាថា នេះបានបង្ហាញម្តងទៀតថា បញ្ហានេះប៉ះពាល់ដល់សុខភាពសាធារណជនប្រទេសជាប់ពាក់ព័ន្ធនិងបរិស្ថានសមុទ្រជាសកល មិនមែនកិច្ចការរបស់ជប៉ុនតែប៉ុណ្ណោះទេ។ ភាគីចិនសូមដាស់តឿនភាគីជប៉ុនម្តងទៀត ត្រូវបញ្ឈប់ការបង្ខំអនុវត្តផែនការបង្ហូរទឹកបំពុលនុយក្លេអ៊ែរក្នុងសមុទ្រ ធ្វើការពិគ្រោះពិភាក្សាយ៉ាងពេញលេញជាមួយបណ្តាប្រទេសជិតខាង ប្រជុំកោះប៉ាស៊ីហ្វិក ដែលជាភាគីជាប់ពាក់ព័ន្ធផ្ទាល់និងអង្គការអន្តរជាតិពាក់ព័ន្ធ ដើម្បីរកឃើញដំណោះស្រាយទឹកបំពុលនុយក្លេអ៊ែរដ៏សមរម្យ៕