ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|”អនុវត្តពហុភាគីនិយម និងជំរុញការរីកចម្រើនរួមដល់មនុស្សជាតិគឺជាអ្វីដែលមនុស្សចង់បាន”
នៅលើធ្នើសៀវភៅក្នុងការិយាល័យលោក ឆាន ឆីជី ប្រធានសមាគមមិត្តភាពទីក្រុងកូរ៉េខាងត្បូង-ចិននៃប្រទេសកូរ៉េខាងត្បូង បានដាក់សៀវភៅ«ស៊ី ជីនភីង: អភិបាលកិច្ចនៃប្រទេសចិន»ជាភាសាកូរ៉េ ភាសាចិន និងភាសាអង់គ្លេស ។ លោក ឆាន ឆីជី បានបញ្ជាក់ថា “ខ្ញុំបានយកចិត្តទុកដាក់អំពីសៀវភៅ«ស៊ី ជីនភីង: អភិបាលកិច្ចនៃប្រទេសចិន»ជាច្រើនដង។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនយោងតាមស្មារតីនៃការអភិវឌ្ឍដែលផ្តោតលើប្រជាជន សរុបអំពីបទពិសោធន៍ក្នុងកិច្ចការអភិបាលកិច្ច និងទាញយកផ្លូវអភិវឌ្ឍន៍លក្ខណៈពិសេសចិន ដែលបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តដើម្បីស្វែងរកសេចក្តីសុខដល់ប្រជាជនចិន និងជំរុញមនុស្សជាតិទាំងអស់សម្រេចបាននូវវិបុលភាព ទាំងនេះធ្វើឱ្យខ្ញុំ ចាប់អារម្មណ៍យ៉ាងខ្លាំង។ ”
ប៉ុន្មានឆ្នាំកន្លងមកនេះ លោក ឆាន ឆីជី បានទៅទស្សនកិច្ចខេត្តជាច្រើនរបស់ប្រទេសចិន លោកបានចាប់អារម្មណ៍ចំពោះការកែប្រែមុខមាត់យ៉ាងខ្លាំងរបស់ប្រទេសចិន។ លោកបានបញ្ជាក់ថា”ទីក្រុងលំដាប់ថ្នាក់លេខ ១ របស់ប្រទេសចិនមានលក្ខណៈទំនើបភាវូបនីយកម្ម និងអន្តរជាតូបនីយកម្ម ខ្ញុំអាចទទួលអារម្មណ៍មោទនភាពជាតិ និងជំនឿចិត្តរបស់ប្រជាជនចិនកាន់តែខ្លាំងឡើង ។ ទោះបីជាទីក្រុង ឬជនបទ សុទ្ធតែអភិវឌ្ឍបានយ៉ាងល្អប្រសើរ ។ ”
លោក ឆាន ឆីជី បានបញ្ជាក់ទៀតថា “ទស្សនៈសហគមន៍រួមវាសនា គំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក ដែលលើកដោយលោក ស៊ី ជីនភីង នឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រេចបាននូវការអភិវឌ្ឍរួមរបស់ប្រទេសទាំងអស់ ហើយមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងទៅលើអភិបាលកិច្ចពិភពលោក។ នៅឆ្នាំ ២០១៧ ក្នុងអំឡុងពេលខ្ញុំទស្សនកិច្ចសាកលវិទ្យាល័យស៊ីងហួ ខ្ញុំបានធ្លាប់សន្ទនាជាមួយនិស្សិត និងមន្ត្រីមកពីប្រទេសកំពុងអភិវឌ្ឍន៍ ពួកគេគាំទ្រគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ” ខ្លាំងណាស់ ។ អនុត្តរភាព និងនយោបាយអំណាចផ្តាច់ការមិនទទួលបានការគាំទ្រនេាះទេ មានតែអនុវត្តលទ្ធិពហុភាគីនិយម និងជំរុញរីកចម្រើនរួមដល់មនុស្សជាតិទើបជាអ្វីដែលមនុស្សចង់បាន។”
លោក ឆាន ឆីជី បានបញ្ជាក់ថា “យើងទន្ទឹងរង់ចាំកិច្ចប្រជុំលើកទី ២០ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសចិនដែលនឹងរៀបចំនៅឆ្នាំនេះ។ កិច្ចប្រជុំលើកទី ២០ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសចិនជាព្រឹត្តិការណ៍សំខាន់ក្នុងជីវិតនយោបាយរបស់បក្សកុម្មុយនិស្តចិន និងប្រជាជនចិន វានឹងបង្កើតផែនកាន់តែច្បាស់សម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិន។ “
ប្រភព៖ប្រជាជនដេលលី
ដោយ ម៉ា ហ្វឹរ
អ្នកបកប្រែ៖刘蓉