លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោកPeter Szijjartoរដ្ឋមន្ត្រីការបរទេសហុងគ្រី

2022-07-18 18:18:03
ប្រភព:CRI

  កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២  លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកPeter Szijjartoរដ្ឋមន្ត្រីការបរទេសហុងគ្រីតាមការណាត់ ។ 

      ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិនមិនមែនសាមីភាគីក្នុងវិបត្តិអ៊ុយក្រែននោះទេ ប៉ុន្តែប្រទេសចិនតែងតែធ្វើកិច្ចសម្រុះសម្រួលនិងជំរុញឱ្យមានកិច្ចសន្ទនាដោយឥរិយាបថម៉ឺងម៉ាត់មិនងាករេជានិច្ច។

       ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយមេត្រីភាពជាមួយហុងគ្រី ប្រកាន់អាកប្បកិរិយាវិជ្ជមាននិងបើកចំហចំពោះកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយគាំទ្រដល់សហគ្រាសចិនឱ្យទៅធ្វើវិនិយោគទុននៅប្រទេសហុងគ្រី ដោយសង្ឃឹមថា ភាគីហុងគ្រីអាចផ្តល់ការរំពឹងទុកផ្នែកគោលនយោបាយដែលប្រកបដោយភាពនឹងនរនិងបរិយាកាសប្រកបអាជីវកម្មដ៏ល្អប្រសើរ ជឿជាក់ថាភាគីហុងគ្រីនឹងបន្តប្រកាន់គោលជំហរដែលមានសត្យានុម័តនិងយុត្តិធម៌ និងជំរុញឱ្យសហភាពអឺរ៉ុបអនុវត្តគោលនយោបាយវិជ្ជមាននិងប្រាកដប្រជាចំពោះប្រទេសចិន ។

  ជាការឆ្លើយតប លោកPeter Szijjartoបានថ្លែងថា តាំងពីដើមមក ប្រទេសចិនមិនជាគូប្រជែងរបស់អឺរ៉ុបនោះទេ តែជាដៃគូដែលនាំមកនូវឱកាសសហប្រតិបត្តិការ ។ ភាគីហុងគ្រីនឹងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុបនិងចិនដែលគោរពគ្នាទៅវិញទៅមក ប្រកបដោយសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នា ៕

លោក Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោកPeter Szijjartoរដ្ឋមន្ត្រីការបរទេសហុងគ្រី