ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅមណ្ឌលទិញទំនិញមួយនៅរដ្ឋ Indianaសហរដ្ឋអាមេរិកបានកើនឡើងដល់ ៤ នាក់

2022-07-18 18:19:46
ប្រភព:CRI

 

  យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មាន Associated Press បានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែកក្កដាតាមម៉ោងក្នុងតំបន់ មានហេតុការណ៍បាញ់ប្រហារមួយករណីបានកើតឡើងនៅក្នុងមណ្ឌលទិញទំនិញមួយនៅក្រុង Indianapolis រដ្ឋធានី Indiana សហរដ្ឋអាមេរិកបានបណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ និង ២ នាក់ទៀតរងរបួស។

      យោងតាមរបាយការណ៍របស់អាជ្ញាធរប៉ូលិសបានឱ្យដឹងថា នៅល្ងាចថ្ងៃដដែលនោះ មានបរុសម្នាក់កាន់កាំភ្លើងដើរចូលទៅក្នុងមណ្ឌលទិញទំនិញ Greenwood Park ព្រមនិងបាញ់រះនៅកន្លែងទទួលទានអាហារ ដែលបានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់បាត់បង់ជីវិត និង ២ នាក់ទៀតរងរបួស ។ បន្ទាប់មក ខ្មាន់កាំភ្លើងត្រូវបានសាក្សីម្នាក់ដែលមានកាំភ្លើងបាញ់សម្លាប់។

      សូមបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរប៉ូលិសកំពុងស្វែងរកក្នុងមណ្ឌលទិញទំនិញនេះថាតើនៅមានជនរងគ្រោះផ្សេងទៀតឬអត់ ហើយប៉ូលិសក្រុង Indianapolis និងស្ថាប័នមានសមត្ថកិច្ចជាច្រើនផ្សេងទៀតកំពុងសហការស៊ើបអង្កេត៕ 

 

ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅមណ្ឌលទិញទំនិញមួយនៅរដ្ឋ Indianaសហរដ្ឋអាមេរិកបានកើនឡើងដល់ ៤ នាក់