ស្វែងយល់ពីបក្សកុម្មុយនិស្តចិន| “បទពិសោធន៍ជោគជ័យរបស់ប្រទេសចិនដែលប្រទេសអារ៉ាប់គួរសិក្សារៀនសូត្រ”
តាំងពីឆ្នាំ២០០៣ លោក តាលីគឹ សូនូ នាយករងកាសែត Alahram បានទស្សនកិច្ចនៅប្រទេសចិនជាង ២០ លើក ។ លោកបានបញ្ជាក់ថា “ចំពោះការអភិវឌ្ឍរបស់ប្រទេសចិន ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ ដែលអាចសរសេរជាសៀវភៅមួយក្បាលបាន។ ក្នុងចំណោមនេះ ការអភិវឌ្ឍតំបន់ស្វយ័តជនជាតិអ៊ុយហ្គួរ ស៊ីជាំង ធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេ ។” លោកធ្លាប់បានទស្សនកិច្ចតំបន់ស្វយ័តជនជាតិអ៊ុយហ្គួរ ស៊ីជាំងចំនួន ៣ ដង ក្នុងដំណើរនីមួយៗ លោកសុទ្ធមានការរកថ្មី ទោះបីជានៅមណ្ឌលស្វយ័តជនជាតិកាហ្សាក់យីលី ទីក្រុងធូលូហ្វាន ឬតំបន់កឹស៊ី យើងអាចឃើញជនជាតិទាំងអស់រស់នៅជាមួយគ្នាដោយមានភាពសុខដុមរមនា ។
លោកបានកោតសរសើរពីសមិទ្ធិផលដ៏អស្ចារ្យក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន។ លោកយល់ឃើញថា ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនជាការងារដ៏អស្ចារ្យមួយ ដែលបានរួមចំណែកយ៉ាងធំធេងចំពោះបុព្វហេតុនៃការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោក ។
លោកបានបញ្ជាក់ថា”ប្រទេសអារ៉ាប់ក៏ប្រឈមមុខនឹងបញ្ហាកាត់បន្ថយភាពក្រីក្រ ការស្តារប្រជាជាតិ និងជីវភាពប្រជាជនធូរធារជាការសំខាន់នាពេលបច្ចុប្បន្ន ។ បទពិសោធន៍ជោគជ័យរបស់ប្រទេសចិនគួរឱ្យប្រទេសអារ៉ាប់សិក្សារៀនសូត្រតាម។”
ប្រភព៖កាសែតប្រជាជន
អ្នកបកប្រែ៖刘蓉