ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|ប្រជាជនចិនមានការរស់នៅដោយសន្តិភាព និងស្ថិរភាព

2022-07-21 10:03:09
ប្រភព:人民日报

   ដោយសារមានចំណាប់អារម្មណ៍ខ្លាំងចំពោះប្រទេសចិន នៅឆ្នាំ ២០១៨ លោក ថាន មីងតាវី មន្រ្តីលេខាធិការដ្ឋាន​គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមនៃគណបក្សប្រជាជនកម្ពុជា និងជាមន្ត្រីវិទ្យាស្ថានជាតិពលកម្មនៃ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រទេសកម្ពុជា បានបន្តការសិក្សានៅនៅសាកលវិទ្យាល័យ Shanghai Jiao Tong University ចាប់អារម្មណ៍ពីការអភិវឌ្ឍនៃប្រទេសចិន។ លោក ថាន មីងតាវី បានបញ្ជាក់ថា “បទពិសោធន៍នៃការ​បន្ត​ការ​សិក្សានៅប្រទេសចិនធ្វើឱ្យខ្ញុំអាចស្រាវជ្រាវប្រទេសចិន និងកម្ពុជាតាមទស្សនៈរបស់ប្រទេសទាំងពីរ ដូច្នេះ អាចស្វែងយល់​ពីប្រទេសចិនកាន់តែស៊ីជម្រៅ និងស្វែងយល់ពីតួនាទីរបស់ប្រទេសចិនលើពិភពលោក ។”

  អ្វីដែលធ្វើឱ្យលោក ថាន មីងតាវី មានចំណាប់អារម្មណ៍ខ្លាំងគឺ ប្រជាជនចិនមានការរស់នៅដោយសន្តិភាព និងស្ថិរភាព ហើយអាចទទួលបានរបបសន្តិសុខសង្គមដែលមានគុណភាពខ្ពស់ និងយុត្តិធម៌ ដូចជា សេវាថែទាំសុខភាព លំនៅឋាន ការងារ និងការអប់រំជាដើម ។ លោកយល់ឃើញថា បក្សកុម្មុយនិស្តចិនមានគំនិតអភិវឌ្ឍន៍ដោយយកប្រជាជនជាគោល ដឹកនាំការអភិវឌ្ឍប្រទេសចិនជាសេដ្ឋកិច្ចធំទីពីរលើពិភពលោក ដែលក្លាយជាគំរូនៃការអភិវឌ្ឍលើពិភពលោក ។

  លោក ថាន មីងតាវី បានបញ្ជាក់ថា “ប្រទេសចិនជាដៃគូគួរឱ្យជឿជាក់ជាងគេ។ ការចូលរួមកសាងគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ”បានក្លាយជាវេទិកាអន្តរជាតិដែលមានក្របខ័ណ្ឌ និងទ្រង់ទ្រាយធំបំផុត ព្រមទាំងបានបូកបញ្ជូល​កម្លាំង​ថ្មីដល់ការអភិវឌ្ឍនៃតំបន់ និងបញ្តាប្រទេសពាក់ព័ន្ធ ។”

  លោក ថាន មីងតាវី បានបញ្ជាក់ទៀតថា”តាំងពីកើតមានជំងឺកូវីដ-១៩ រដ្ឋាភិបាលបាន​ចាត់​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​គ្រប់គ្រងជំងឺកូវីដ-១៩​យ៉ាង​ឆាប់​រហ័ស ដែលបានធ្វើការរួមចំណែកយ៉ាងធំដល់ពិភពលោក នេះជាអ្វីដែលខ្ញុំសូមគោរពយ៉ាងខ្លាំង ។ ប្រទេសចិនបានផ្តល់ជំនួយដោយសកម្មដល់សហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ប្រទេសចិនបានផ្តល់វ៉ាក់សាំងសរុប ៤២ លានដូសដល់ប្រទេសកម្ពុជា ប្រទេសចិនជាប្រទេសសំខាន់ជាងគេដែល​ផ្តល់​វ៉ាក់សាំងដល់ប្រទេសកម្ពុជា ។”

  ប្រភព៖កាសែតយូណានដេលី

  ដោយ វ៉ាង យូន

  អ្នកបកប្រែ៖刘蓉

ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|ប្រជាជនចិនមានការរស់នៅដោយសន្តិភាព និងស្ថិរភាព