លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាដើម្បីរំលឹកខួបទី ២០ នៃការចុះហត្ថលេខាលើ《សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង》ព្រមទាំងថ្លែងសុន្ទរកថា
នៅថ្ងៃទី ២៥ ខែកក្កដា លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាដើម្បីរំលឹកខួបទី ២០ នៃការចុះហត្ថលេខាលើ《សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង》តាមប្រព័ន្ធវីដេអូព្រមទាំងថ្លែងសុន្ទរកថា ។
លោក Wang Yi បានសង្កត់ធ្ងន់ថា ក្រោមលក្ខខណ្ឌប្រវត្តិសាស្ត្រថ្មី យើងគួរចងចាំពីគោលបំណងដើមរបស់ខ្លួនដែលកសាងសមុទ្រចិនខាងត្បូងឱ្យទៅជាសមុទ្រសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ ។ ទីមួយ យើងត្រូវបន្តប្រកាន់ខ្ជាប់ឱ្យបានល្អនូវខ្សែបន្ទាត់ក្រហមនៃសន្តិភាព ។ ទីពីរ យើងត្រូវបន្តជំរុញកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ។ ទីបី យើងត្រូវធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវកិច្ចសហប្រតិបត្តិការតាមសមុទ្រ ។ ទីបួន យើងត្រូវបន្តជំរុញការពន្លឿនការពិគ្រោះពិភាក្សាអំពី《ក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង》 ។ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវទស្សនៈការទូតជាមួយប្រទេសជិតខាងដែលប្រកបដោយភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងប្រកបដោយបរិយាប័ន្ន ដោយរួមសហការជាមួយប្រទេសអាស៊ានដើម្បីធ្វើជាអ្នកគាំពារសន្តិភាពសមុទ្រ ជាស្ថាបនិកនៃរបៀបរៀបរយតាមសមុទ្រ ជាអ្នកជំរុញនៃកិច្ចសហប្រតិបត្តិការតាមសមុទ្រនិងជាអ្នករួមវិភាគទាននៃការអភិវឌ្ឍនៃសមុទ្រ ។
សូមបញ្ជាក់ថា លោកហោណាំហុង ឧបនាយករដ្ឋមន្ត្រីកម្ពុជានិងលោក Dato’ Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីក៏បានអញ្ជើញចូលរួមពិធីបើកព្រមទាំងថ្លែងសុន្ទរកថាផងដែរ ៕