ដំណើរឆ្ពោះទៅមុខ|អាកាសធាតុក្តៅជាបន្តបន្ទាប់ តើប្រាក់ឧបត្ថម្ភសម្រាប់អាកាសធាតុក្តៅទទួលយ៉ាងដូចម្តេច?

2022-07-26 16:34:48
ប្រភព:人民日报

  ឆ្នាំនេះ អាកាសធាតុក្តៅជាច្រើនតំបន់កំពុងប៉ះពាល់ដល់ប្រទេសចិន ។ តាម«វិធីគ្រប់គ្រងវិធានការការពារកម្តៅ» បានឱ្យដឹងថា បើនិយោជកឱ្យពលករទៅធ្វើការនៅខាងក្រៅដែលសីតុណ្ហភាពខ្ពស់លើសពី ៣៥ អង្សាសេ ហើយមិនអាចប្រើប្រាស់វិធានការធ្វើឱ្យសីតុណ្ហភាពចុះក្រោម ៣៣ អង្សាសេ និយោជកត្រូវបង់ប្រាក់ឧបត្ថម្ភសម្រាប់អាកាសធាតុក្តៅដល់ពលករ គោលការណ៍ប្រាក់ឧបត្ថម្ភសម្រាប់អាកាសធាតុក្តៅត្រូវធ្វើឡើងគ្រប់ខេត្ត ។ ឧទាហរណ៍ នៅខេត្តហឹណាន ប្រាក់ឧបត្ថម្ភសម្រាប់អាកាសធាតុក្តៅចំនួន ១៥យ័នសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ។​ នៅខេត្តក្វាំងទុង ប្រាក់ឧបត្ថម្ភសម្រាប់អាកាសធាតុក្តៅគឺ៣០០យ័នក្នុងមនុស្សម្នាក់ក្នុងមួយខែ ។

  «វិធីគ្រប់គ្រងវិធានការការពារកម្តៅ» ក៏បានកំណត់ថា បើសីតុណ្ហភាពអតិបរមាពេលថ្ងៃលើសពី ៤០ អង្សាសេ ត្រូវឈប់ធ្វើការនៅខាងក្រៅ ។ បើសីតុណ្ហភាពអតិបរមាពេលថ្ងៃក្នុង ៣៧ អង្សាសេដល់ ៤០ អង្សាសេ និយោជកឱ្យពលករទៅធ្វើការនៅខាងក្រៅមិនអាចលើសពី ៦ ម៉ោង ក្នុងរយៈពេល ៣ ម៉ោង មានសីតុណ្ហភាពក្តៅជាងគេ មិនអាចឱ្យពលករទៅធ្វើការនៅខាងក្រៅ ។ ពេលនិយោជកធ្វើការក្នុងអាកាសធាតុក្តៅ ក្រោមពីគ្រូពេទ្យបញ្ជាក់ថា ជាជំងឺការងារ អ្នកជំងឺអាចទទួលការធានារ៉ាប់រងការងារ ។

  ប្រភព៖កាសែតប្រជាជនដេលី

  ដោយ លី ស៊ីនភីង

  អ្នកបកប្រែ៖刘蓉

ដំណើរឆ្ពោះទៅមុខ|អាកាសធាតុក្តៅជាបន្តបន្ទាប់ តើប្រាក់ឧបត្ថម្ភសម្រាប់អាកាសធាតុក្តៅទទួលយ៉ាងដូចម្តេច?