គម្រោងផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុជួយបុគ្គលិកខ្មែររីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ

2022-07-26 16:37:43
ប្រភព:新华网

  ផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុនៃរាជធានីភ្នំពេញនៃប្រទេសកម្ពុជាដែលតភ្ជាប់នឹង​​កំពង់ផែ​ទឹក​ជ្រៅ​ដ៏​ធំបំផុត​របស់​ប្រទេសកម្ពុជាក្នុងខេត្ត​ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿន​លឿនវិនិយោគដោយក្រុមហ៊ុនCRBCចិនមានប្រវែង ១៨៧.០៥ គីឡូម៉ែត្រ នឹងប្រើប្រាស់ជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២២ ក្រោយពីផ្លូវល្បឿន​លឿននេះបញ្ចប់​ការ​សាង់សង់​ជាស្ថាពរ ពេលវេលាធ្វើដំណើរពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុនឹងប្រែពី ៥ ម៉ោងមកត្រឹម ២ ម៉ោង។

  នារីកម្ពុជា ណាន ស្រីពៅ អាយុ​​ ២៦ ឆ្នាំ កំពុងចូលរួមការសាងសង់ផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុនេះ ហើយគាត់មានមោទនភាពពីការងារនេះ ។ នាងបានរៀបរាប់ថា “អ្នកបច្ចេកទេសចិនបានបង្រៀនខ្ញុំ​ប្រើប្រាស់​ឧបករណ៍​នីមួយៗ។ នៅទីនេះ ខ្ញុំបានសិក្សាបច្ចេកទេសពិនិត្យដែលមិនស្គាល់ពីមុន។ គ្រូបង្រៀននៅសាកលវិទ្យាល័យ​ខ្ញុំតែងតែ​សួរខ្ញុំអំពីចំណេះដឹងបច្ចេកទេសខ្លះ ហើយគ្រូបង្រៀនខ្ញុំយល់ឃើញថា បច្ចេកវិទ្យាទាំងនេះនៅស្រុកខ្មែរ​ជាបច្ចេកទេស​ទំនើបបំផុត ការសិក្សា និងបទពិសោធន៍របស់ខ្ញុំអាចជួយប្រទេសកម្ពុជាយើងលើក​គុណភាពក្នុងការ​សាងសង់ផ្លូវ​ល្បឿន​លឿន។”

  លោក ឡា តុង ជាបុគ្គលិកសន្តិសុខតំបន់ទី១នៃគម្រោងផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ។ នៅឆ្នាំ ២០១៩ លោក ឡា តុង បានចូលរួមគម្រោងនេះ អ្នកទទួលខុសត្រូវរបស់គម្រោងនេះបានបញ្ជូនបុគ្គលិកចិន​ដែលមានបទ​ពិសោធន៍​ច្រើនទទួលខុសត្រូវបង្រៀនលោកឡា តុង ។ លោកឡា តុង ចាប់ផ្តើមការសិក្សាពីចំណេះ​ដឹង​មូលដ្ឋានរៀងរាល់ថ្ងៃ លោក ឡា តុង យកសៀវភៅកត់ត្រាសិក្សាតាមគ្រូចិន ។ គ្រូចិនបានបង្រៀនគាត់យ៉ាងអត់ធ្មត់ ។ ប៉ុន្មានឆ្នាំមក លោក ឡា តុងបានក្លាយជាអ្នកជំនាញគ្រប់គ្រងសុវត្ថិភាពដ៏ល្បីឈ្មោះនៅប្រទេសកម្ពុជា ។

  ប្រភព៖xinhua

  ដោយ វូ ចាំងវី

  អ្នកបកប្រែ៖刘蓉

គម្រោងផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុជួយបុគ្គលិកខ្មែររីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ