ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|”គន្លឹះធ្វើកិច្ចការរបស់ប្រទេសចិនឱ្យបានល្អគឺដោយសារបក្សកុម្មុយនិស្តចិន”
ក្នុងរយៈពេលដប់ឆ្នាំដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងយុគសម័យថ្មីនេះបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។
លោក Cavince Adhere អ្នកជំនាញការផ្នែកទំនាក់ទំនងអន្តរជាតិកេនយ៉ាបានយល់ឃើញថា បក្សកុម្មុយនិស្តចិន ជាអ្នកដឹកនាំដែលបង្កើតប្រទេសចិនដ៏ល្បីឈ្មោះលើពិភពលោក យើងគ្រាន់តែស្វែងយល់ពីបក្សកុម្មុយនិស្តចិន ទើបអាចស្វែងយល់ពីការអភិវឌ្ឍរបស់ប្រទេសចិន ទស្សនៈតម្លៃ និងចក្ខុវិស័យរបស់ប្រទេសចិន ។
លោក Martin Jacques អ្នកជំនាញប្រទេសអង់គ្លេសបានបញ្ជាក់ថា “សព្វថ្ងៃ ប្រទេសចិនរួមសាមគ្គីគ្នាជាងពេលណាៗក្នុងរយៈពេល២០០ឆ្នាំកន្លងទៅនេះ ប្រព័ន្ធអភិបាលកិច្ចបែបប្រទេសភាគខាងលិចលើពិភពលោកមិនអាចធ្វើដូចបាន ។ សមិទ្ធិផលបែបនេះត្រូវប្រើវិធីអភិបាលកិច្ចខុសពីគ្នា ដែលអាចគិតជាយុទ្ធសាស្ត្រ មានឫសគល់ប្រវត្តិសាស្ត្រដែលប្រកបដោយបរិយាប័ន្ន ការប្រមូលផ្តុំប្រជាជន និងការសម្រេចការងារ។”
លោកស្រី Angela Merkel អតីតអធិការបតីអាល្លឺម៉ង់ បានទៅទស្សនាទីក្រុងជាច្រើនក្នុងប្រទេសចិនក្នុងអំឡុងពេលកាន់តំណែងរបស់លោកស្រី ពេលលោកស្រីលាលែងពីតំណែង លោកស្រីបានបញ្ជាក់ថា នៅពេលមានឱកាសលោកស្រីនឹងទៅទស្សនាតំបន់ជនបទរបស់ប្រទេសចិនពេលអនាគត ។
លោកស្រី Dilma Vana Rousseff អតីតប្រធានាធិបតីប្រេស៊ីលយកចិត្តទុកដាក់អំពីប្រទេសចិនយ៉ាងយូរ លោកស្រីបានបញ្ជាក់ថា យើងត្រូវយកចិត្តទុកដាក់លើផ្លូវសង្គមនិយមលក្ខណៈពិសេសចិន ការអភិវឌ្ឍ និងការកំណែទម្រង់របស់ប្រទេសចិន ដំណើរការកើនឡើងរបស់ចិនគឺមិនអាចត្រឡប់វិញបានទេ ។
លោក Andrey Denisov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសចិនបានយល់ឃើញថា ក្រោមការដឹកនាំពីបក្សកុម្មុយនិស្តចិន កិច្ចការជាច្រើនដែលពិបាកសម្រាប់ប្រទេសដទៃ ប៉ុន្តែត្រូវសម្រេចបានពីប្រទេសចិន ដែលមិនគ្រាន់តែផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាគំរូដល់ប្រទេសដទៃទៀតផងដែរ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉