កងទ័ពរំដោះជាតិប្រជាជនចិននឹងធ្វើប្រតិបត្តិការយោធាឆ្លើយតបមួយចំនួន

2022-08-03 17:49:35
ប្រភព:央视新闻

  ថ្ងៃទី២ខែសីហា លោកស្រី ផេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិកបានបានធ្វើដំណើរទៅដល់តំបន់តៃវ៉ាន់នៃប្រទេសចិន។ ទាក់ទិននឹងករណីនេះ ភាគីចិនបានថ្កោលទោសយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាត។​ ភាគីចិនបានលើកឡើង​ជាច្រើនដង​អំពីផលវិបាកដ៏ធ្ងន់ធ្ងរនៃដំណើរទស្សនកិច្ចនេះ ប៉ុន្តែលោកស្រី ផេឡូស៊ី បានបង្កហេតុក្នុងចេតនាអាក្រក់​ដែលនាំឱ្យកើតមានវិបត្តិដ៏ធ្ងន់ធ្ងរ។ រឿងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ និងការកំណត់នៃ​សេចក្តី​ប្រកាសរួមទាំង ៣ រវាងចិននិងសហរដ្ឋអាមេរិក បានវាយប្រហារយ៉ាងធ្ងន់ធ្ងរ​ចំពោះមូលដ្ឋាន​នយោបាយ​នៃ​ទំនាក់​ទំនងរវាងចិន និងសហរដ្ឋអាមេរិក និងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងយោធារវាងចិន និងសហរដ្ឋ​អាមេរិក។ ទង្វើរបស់សហរដ្ឋអាមេរិកបែបនេះ បានបញ្ចេញសញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរដល់កម្លាំងអបគមន៍ដែលចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យ វាបានធ្វើឱ្យភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់កាន់តែឡើងកម្តៅ ។  កងទ័ពរំដោះ​ប្រជាជន​ចិន បានប្រុងប្រៀបក្នុងកម្រិតខ្ពស់ ហើយនឹងបើកប្រតិបត្តិការយោធាឆ្លើយតបមួយចំនួនដើម្បីតបតទៅវិញ ដើម្បី​គាំពារ​យ៉ាងមុតមាំនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងប្រឆាំងយ៉ាងដាច់ខាតនូវការជ្រៀតជ្រែក​ពីខាងក្រៅ​និង​ការប៉ុនប៉ងបង្កការបំបែកបំបាក់របស់កម្លាំងអបគមន៍ដែលចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យ។

  ប្រភព៖CCTV

 

  អ្នកបកប្រែ៖刘蓉

កងទ័ពរំដោះជាតិប្រជាជនចិននឹងធ្វើប្រតិបត្តិការយោធាឆ្លើយតបមួយចំនួន