ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Yves Leterme អតីតនាយករដ្ឋមន្ត្រីប្រទេសបែលហ្សិក ៖ ប្រទេសចិនដើរតួនាទីជាអ្នកដឹកនាំសំខាន់ក្នុងកិច្ចសហប្រតិបត្តិការលើពិភពលោក

2022-08-03 17:51:53
ប្រភព:人民日报

  សព្វថ្ងៃ ក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវកែសម្រួលបន្ថែមទៀត ភាគីនានាស្វែងរកការបង្កើតប្រព័ន្ធ​អភិបាលកិច្ច​ពិភពលោកដែលកាន់តែមានសមធម៌ មានអធ្យាស្រ័យ និងមានប្រសិទ្ធភាព។ គំនិតនៃការបង្កើត​សហគមន៍​រួមវាសនា​មនុស្សជាតិនឹងជំរុញការបង្កើតប្រព័ន្ធអភិបាលកិច្ចលើពិភពលោកថ្មី។​ ក្រោយពីកើតជំងឺកូវីដ-១៩ ប្រទេសចិននាំមុខគេក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ហើយផ្អែកលើទំហំសេដ្ឋកិច្ចរបស់ខ្លួន និងតួនាទីសំខាន់ក្នុង​ខ្សែសង្វាក់​ឧស្សាហកម្មលើពិភពលោក ដែលបានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការស្តារឡើងវិញនូវសេដ្ឋកិច្ច​ពិភពលោក។ មូលហេតុដែលសេដ្ឋកិច្ចចិនស្តារឡើងវិញបានយ៉ាងឆាប់រហ័សគឺរដ្ឋាភិបាលចិនអនុវត្តវិធានការ​នៃការ​គ្រប់គ្រងជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ។ ប្រទេសចិនក៏បានចែករំលែកព័ត៌មាន និងបទពិសោធន៍​អំពីការ​គ្រប់គ្រង​ជំងឺកូវីដ-១៩ ដោយផ្តល់វ៉ាក់សាំងដោយសកម្មដល់សហគមន៍អន្តរជាតិ និងជួយពិភពលោកក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ ។

  ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមកនេះ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិន​ទទួលបានសមិទ្ធិផល​គួរឲ្យកត់​សម្គាល់ ។ ការបើកចំហជាបន្តបន្ទាប់ជាបទពិសោធន៍សំខាន់ដែលប្រទេសចិនទទួលជោគជ័យ ។ សព្វថ្ងៃ ក្នុងវិធានការ​កែទម្រង់របស់រដ្ឋាភិបាលចិនបានបង្ហាញថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវផ្លូវនៃការអភិវឌ្ឍបើកជំហ​ ។

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉

ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Yves Leterme អតីតនាយករដ្ឋមន្ត្រីប្រទេសបែលហ្សិក ៖ ប្រទេសចិនដើរតួនាទីជាអ្នកដឹកនាំសំខាន់ក្នុងកិច្ចសហប្រតិបត្តិការលើពិភពលោក