អគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ជាក់ថា​ ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ

2022-08-04 17:56:52
ប្រភព:新华网

  ​ទាក់ទិននឹងករណីដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតំបន់​តៃវ៉ាន់​របស់ចិន លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃទី ៣ ខែសីហា ថា ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ។ លោក António Guterres បានរៀបរាប់ថា “ជំហររបស់យើងច្បាស់ណាស់ គឺយើងគោរពតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ គោលការណ៍ចិនតែមួយ។ សកម្មភាព​របស់យើងទាំងអស់គឺផ្អែកលើសេចក្តីសម្រេចចិត្តនេះ ។”

  នៅឆ្នាំ ១៩៧១ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ២៦ បានអនុម័តសេចក្តីសម្រេចលេខ ២៧៥៨ គឺ​បាន​សម្រេចស្តារសិទ្ធិទាំងអស់នៃសាធារណរដ្ឋប្រជាមានិតចិននៅក្នុងអង្គការសហប្រជាជាតិ ហើយបានទទួលស្គាល់​តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិននៅក្នុងអង្គការសហប្រជាជាតិ។

  ប្រភព៖xinhua

  ដោយ សាំង ស៊ីឈាន

  អ្នកបកប្រែ៖刘蓉

អគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ជាក់ថា​ ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ