ការរស់ឡើងវិញលើគំនរផេះផង់

2022-08-04 17:58:42
ប្រភព:人民网

  នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៤ គ្រោះរញ្ជួយដីកម្រិត ៦.៥ វិចទ័របានធ្វើឱ្យភូមិហុងស៊ីយាន ឃុំប៉ាកូណាវ ស្រុកឆាវចាទទួលរងការខូចខាតយ៉ាងខ្លាំង ភូមិហុងស៊ីយានដែលធ្លាប់ជាភូមិមានទេសភាពដ៏ស្រស់ស្អាត បានក្លាយជាភូមិទទួលរងនូវមហន្តរាយ ។

  នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ នេះ ជាថ្ងៃខួប ៨ ឆ្នាំដែលកើតគ្រោះរញ្ជួយដីនៅស្រុកលូទាន ។ ភូមិហុងស៊ីយាន ឃុំប៉ាកូណាវ ស្រុកឆាវចាដែលបានទទួលរងនូវមហន្តរាយ បានរស់ឡើងវិញ និងបានបង្កើតផ្ទះថ្មីលើគំនរផេះផង់ ។

  ដោយសារគ្រោះមហន្តរាយ ផ្ទះថ្មីរបស់ជនរងគ្រោះត្រូវបានកសាងតាមសណ្ឋានភ្នំ ដោយមានរបៀបរៀបរយ ផ្លូវឆ្លង​កាត់ផ្ទះរបស់ពួកគេ ។ មនុស្សចាស់ខ្លះកំពុងឈប់សម្រាកតាមផ្លូវ កុមារខ្លះកំពុងលេងជាមួយគ្នា ហាក់ដូចជាទេសភាព​ដ៏ស្ងប់ស្ងាត់ និងស័ក្តិសមនឹងការរស់នៅប្រកបដោយសុខដុមរមនា ។

  ពេលកសាងផ្ទះឡើងវិញក្រោយគ្រោះរញ្ជួយដី អ្នកភូមិទាំងអស់ក្នុងភូមិហុងស៊ីយានផ្លាស់ប្តូរលំនៅដ្ឋាន ប្រជាជនចំនួន ៣៩០ នាក់នៃគ្រួសារ ១០៣ បានស្នាក់នៅក្នុងផ្ទះថ្មីដែលសាងសង់ដោយរដ្ឋាភិបាល ។ អ្នកភូមិផ្សេងទៀតនៃ​គ្រួសារចំនួន ៤៣៣ បានសាងសង់ផ្ទះថ្មីក្រោមជំនួយពីរដ្ឋាភិបាល ។

  ប្រភព៖ប្រជាជនដេលី

  អ្នកបកប្រែ៖刘蓉

ការរស់ឡើងវិញលើគំនរផេះផង់