មន្ត្រីរដ្ឋាភិបាលនៃប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកដែលបានល្មើសនូវគោលការណ៍ចិនតែមួយ

2022-08-05 18:14:19
ប្រភព:人民日报

  ថ្ងៃទី ៣ ខែសីហា មន្ត្រីរដ្ឋាភិបាលនៃប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំងចំពោះលោកស្រី ផេឡូស៊ី ប្រធានសភា​សហរដ្ឋ​អាមេរិកដែលបានធ្វើដំណើរទៅដល់តំបន់តៃវ៉ាន់នៃប្រទេសចិន មន្ត្រីរដ្ឋាភិបាលបានយល់ឃើញថា ភាគីអាមេរិកល្មើសយ៉ាងធ្ងន់ធ្ងរនូវការប្តេជ្ញាចិត្តចំពោះចិន និងបំផ្លាញគោលការណ៍ចិនតែមួយ ។

  លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានយល់ឃើញថា យើងមិនដឹងថា ហេតុអ្វីសហរដ្ឋអាមេរិកធ្វើដូចបែបនេះ រឿងដែលលោកស្រី ផេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិកបានធ្វើដំណើរទៅដល់តំបន់តៃវ៉ាន់នៃប្រទេសចិនបានបង្ហាញម្តងទៀតថា សហរដ្ឋអាមេរិកមិនគោរពច្បាប់ ​មិន​គ្រប់​គ្រង​ខ្លួនទាំងស្រុង​ទេ ធ្វើ​អ្វី​តាមចិត្តមិន​គិតពីលទ្ធផលចុងក្រោយ។

  លោក សុខ សូកេន រដ្ឋលេខាធិការ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ជា​ប្រេសិតអាស៊ានរបស់​ប្រទេស​កម្ពុជា យល់ឃើញថា លោកស្រី ផេឡូស៊ីត្រូវគោរពគោលការណ៍ចិនតែមួយ និងការកំណត់នៃ​សេចក្តី​ប្រកាសរួមទាំង ៣ រវាងចិននិងសហរដ្ឋអាមេរិក ។ ចំពោះប្រទេសកម្ពុជា យើងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងការកំណត់នៃ​សេចក្តី​ប្រកាសរួមទាំង ៣ រវាងចិននិងសហរដ្ឋអាមេរិក ។ យើងជឿជាក់ថា គោលការណ៍ និងឯកសារសំខាន់នោះគឺជាមូលដ្ឋានសម្រាប់រក្សាស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក និងទំនាក់ទំនង​រវាងតំបន់​ទាំងសងខាង ។

  លោក Mushahid ប្រធានគណៈកម្មាធិការការពារជាតិព្រឹទ្ធសភាប៉ាគីស្ថាន បានបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន​គាំទ្រឯកភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន យើងយល់ឃើញថា អាកប្បកិរិយាបង្កហេតុរបស់លោក Sergei Lavrov បានឆ្លងកាត់បន្ទាត់ដែលយើងមិនអាចទទួលបាន ។ ចំពោះ​បញ្ហា​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ចិន ប៉ាគីស្ថាន​ឈរ​ជាមួយ​ចិន និង​ប្រឆាំង​រាល់​ការ​បង្កហេតុ​ដែលប្រឆាំង​នឹងតៃវ៉ាន់។

  ប្រភព៖xinhua

  អ្នកបកប្រែ៖刘蓉

មន្ត្រីរដ្ឋាភិបាលនៃប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិកដែលបានល្មើសនូវគោលការណ៍ចិនតែមួយ