ភាគីចិនអំពាវនាវដល់ប្រទេសនានាឱ្យអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ
ថ្ងៃទី ៤ ខែសីហា លោក Geng Shuang តំណាងរងនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានក្រៅផ្លូវការនៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការងាក្រោយរបាយការណ៍ស្តីពីរបៀបវារៈរួមរបស់ពួកយើងថា សង្ឃឹមរដ្ឋសមាជិកនៃអ.ស.ប.អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ដើម្បីគាំពារសន្តិសុខរួម និងសម្រេចការអភិវឌ្ឍរួម។
លោក Geng Shuang បន្តថា ប្រឈមមុខនឹងបញ្ហាសកលដែលចេះតែលេចចេញឥតឈប់ឈរ ជម្រើសតែមួយគត់គឺរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ។ ក្នុងការជំរុញការអនុវត្តការងារក្រោយ"របៀបវារៈរួមរបស់ពួកយើង" សង្ឃឹមថារដ្ឋសមាជិកអាចចាត់ទុកទស្សនៈរួមជាការណែនាំ បង្កើតគោលដៅរួម ចាត់ប្រតិបត្តិការរួម គាំពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល គាំពារសណ្តាប់ធ្នាប់អន្តរជាតិដែលមានច្បាប់អន្តរជាតិជាមូលដ្ឋាន អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ដើម្បីគាំពារសន្តិសុខរួម និងសម្រេចការអភិវឌ្ឍរួម៕