លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Abdullahyan រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

2022-08-08 17:29:06
ប្រភព:CRI

  ថ្ងៃទី ៦ ខែសីហា  លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Abdullahyan រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ។

  ថ្លែងក្នុងកិច្ចជំនួប លោក Abdullahyan បានគូសបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ និងថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើមិនសមហេតុផលរបស់ភាគីអាមេរិកលើបញ្ហាតៃវ៉ាន់ ។ ខ្លួនខ្ញុំផ្ទាល់និងក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសជាសាធារណៈនូវគោលជំហរ ហើយភាគីអ៊ីរ៉ង់នឹងបន្តគាំទ្រយ៉ាងមុតមាំនូវជំហរស្របច្បាប់របស់ភាគីចិន ។

  ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា ភាគីចិនវាយតម្លៃខ្ពស់ចំពោះភាគីអ៊ីរ៉ង់ដែលបានគាំទ្រភាគីចិនលើបញ្ហាតៃវ៉ាន់ភ្លាមៗនេះបានបង្ហាញយ៉ាងពេញលេញនូវកម្រិតខ្ពស់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីរ៉ង់ ។ ភាគីចិនក៏គាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ភាគីអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ ហើយប្រឆាំងរាល់ទង្វើសម្លុតធ្វើបាបដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ ។

  លោក Wang Yi បានគូសបញ្ជាក់ថា ប្រទេសចិនរីករាយរួមសហការរជាមួយភាគីអ៊ីរ៉ង់ ដើម្បីរួមគ្នាប្រឆាំងនឹងឯកតោភាគីនិយមនិងទង្វើសម្លុតធ្វើបាប ហើយរួមគ្នាគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់នៃប្រទេសកំពុងអភិវឌ្ឍន៍ ។ ទាក់ទិននឹងរឿងនេះ  លោក Abdullahyan បានសម្តែងការយល់ស្របទាំងស្រុង ៕

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Abdullahyan រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់