ក្រសួងការបរទេសចិន៖នៅពីក្រោយប្រទេសចិនមានប្រទេសជាង១៦០ រួមគ្នាឈរនៅខាងយុត្តិធម៌និងសច្ចភាព

2022-08-08 17:31:47
ប្រភព:CRI

  ថ្ងៃទី៥ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិន លោកស្រីHua Chunyingអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា បន្ទាប់ពីរឿងដែលលោកស្រីPelosiប្រធានសភាតំណាងរាស្ត្រអាមេរិកបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់ប្រទេសចិនកើតឡើង មានប្រទេសជាង១៦០បានបញ្ចេញសំឡេងដោយសច្ចភាព។

  ប្រធានាធិបតីស្រីលង្កាអះអាងថា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ។រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីបានលើកឡើងថា ភាគីសិង្ហបុរីប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយយ៉ាងច្បាស់លាស់។អ្នកនាំពាក្យក្រសួងការបរទេសថៃបានលើកឡើងថា គោរពអធិបតេយ្យជាតិភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន។ក្រសួងការបរទេសឡាវបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា តៃវ៉ាន់ជាចំណែកមួយដែលមិនអាចបំបែកពីដែនដីរបស់ប្រទេសចិន។បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចំពោះកិច្ចការចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍ថា សង្ឃឹមថា ប្រទេសលោកខាងលិចមិនចាត់ទុកបញ្ហាតៃវ៉ាន់និងអ៊ុយក្រែនដោយប្រើស្តង់ដារ២ មួយផ្នែកឡោមព័ទ្ធរុស្ស៊ី មួយផ្នែកទៀតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននៅច្រកសមុទ្រតៃវ៉ាន់។មួយផ្នែកអំពាវនាវគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយមួយផ្នែកទៀតឆ្លៀតប្រើតៃវ៉ាន់ដើម្បីបំបែកប្រទេសចិន។នេះគឺការយក “ប្រជាធិបតេយ្យ”ជាលេស ដើម្បីបំពានអធិបតេយ្យភាពរបស់ប្រទេសចិន ហើយល្មើសគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ៕

ក្រសួងការបរទេសចិន៖នៅពីក្រោយប្រទេសចិនមានប្រទេសជាង១៦០ រួមគ្នាឈរនៅខាងយុត្តិធម៌និងសច្ចភាព