ក្រសួងការបរទេសចិនឆ្លើយតបចំពោះការលុបចោលមធ្យោបាយទំនាក់ទំនងមួយចំនួនរវាងចិននិងសហរដ្ឋអាមេរិកថា ការសន្ទនានិងការប្រាស្រ័យទាក់ទងគ្នាត្រូវតែមានភាពស្មោះត្រង់

2022-08-09 13:19:11
ប្រភព:CRI

  ជាចំណាត់ការមួយក្នុងចំណោមវិធានការរបស់ប្រទេសចិនដើម្បីតបតនឹងការបំពេញទស្សនកិច្ចរបស់លោកស្រី Pelosi នៅតំបន់ចិនតៃវ៉ាន់ ប្រទេសចិនបានលុបចោលមធ្យោបាយទំនាក់ទំនងមួយចំនួនរវាងចិននិងសហរដ្ឋអាមេរិក។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ៨ ខែសីហាថា ការសន្ទនានិងការប្រាស្រ័យទាក់ទងគ្នាត្រូវតែមានភាពស្មោះត្រង់។ ភាគីចិននឹងបន្តលើកការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីអាមេរិកអំពីការបំពេញទស្សនកិច្ចរបស់លោកស្រី Pelosi នៅតំបន់ចិនតៃវ៉ាន់។

  លោក Wang Wenbin បានសង្កត់ធ្ងន់ថា ប្រទេសចិនសូមដាស់តឿនឱ្យសហរដ្ឋអាមេរិកពិចារណាឱ្យបានហ្មត់ចត់លើកំហុសរបស់ខ្លួន និងកែតម្រូវកំហុសរបស់ខ្លួនភ្លាម ឈប់បណ្តែតបណ្តោយនិងគាំទ្រកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ឈប់លេង “សន្លឹកបៀតៃវ៉ាន់" និង "ប្រើតៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន"ទៀត។ ត្រូវគោរពតាមគោលការណ៍ចិនតែមួយតាមការអនុវត្តជាក់ស្តែង និងការកំណត់នៃសេចក្តីប្រកាសរួមទាំងបីរវាងចិននិងអាមេរិក៕

ក្រសួងការបរទេសចិនឆ្លើយតបចំពោះការលុបចោលមធ្យោបាយទំនាក់ទំនងមួយចំនួនរវាងចិននិងសហរដ្ឋអាមេរិកថា ការសន្ទនានិងការប្រាស្រ័យទាក់ទងគ្នាត្រូវតែមានភាពស្មោះត្រង់