ប្រទេសរុស្ស៊ីប្រកាសដកខ្លួនជាបណ្តោះអាសន្នពីយន្តការពិនិត្យផ្ទៀងផ្ទាត់បរិក្ខារនៃ « សន្ធិសញ្ញាស្តីពីការកាត់បន្ថយសព្វាវុធយុទ្ធសាស្ត្រថ្មី »
ក្រសួងការបរទេសរុស្ស៊ីបានថ្លែងកាលពីថ្ងៃទី ៨ ខែសីហាថា រុស្ស៊ីបានជូនដំណឹងដល់សហរដ្ឋអាមេរិកតាមរយៈមធ្យោបាយការទូតថា រុស្ស៊ីបានសម្រេចចិត្តដកខ្លួនជាបណ្តោះអាសន្នពីយន្តការត្រួតពិនិត្យបរិក្ខារនៃ« សន្ធិសញ្ញាស្តីពីការកាត់បន្ថយសព្វាវុធយុទ្ធសាស្ត្រថ្មី » និងដកបរិក្ខារពាក់ព័ន្ធរបស់រុស្ស៊ីចេញពីសកម្មភាពពិនិត្យផ្ទៀងផ្ទាត់ដែលមានកំណត់ក្នុងសន្ធិសញ្ញានេះ ។
គួរបញ្ជាក់ថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃដដែលនោះថា រុស្ស៊ីត្រូវបង្ខំចិត្តចាត់វិធានការបែបនេះ ដោយសារតែ "វ៉ាស៊ីនតោនតែងតែសង្ឃឹមថា នឹងចាប់ដំណើរការសកម្មភាពពិនិត្យផ្ទៀងផ្ទាត់ឡើងវិញដោយមិនគិតពីស្ថានភាពពិតជាក់ស្តែងនាពេលបច្ចុប្បន្ន ដើម្បីបង្កើតឧត្តមភាពឯកតោភាគីសម្រាប់សហរដ្ឋអាមេរិក និងដកហូតសិទ្ធិរបស់ប្រទេសរុស្ស៊ីក្នុងការធ្វើការពិនិត្យផ្ទៀងផ្ទាត់នៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិក។