មើលខេត្តយូណានជាមួយដំរី|ផ្ទះមានសុភមង្គលដែលមានការចុះសម្រុះគ្នារវាងដំរី និងមនុស្ស
មណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា ត្រូវបានគេប្រសិទ្ធនាមថា”សារមន្ទីរអេកូឡូស៊ីព្រៃឈើ” ដែលមានព្រៃត្រូពិចតែមួយនៅលើខ្សែអឌ្ឍគោលខាងជើង និងមានសត្វព្រៃចំនួន ៧៥៦ ប្រភេទ ។ ទីនេះមិនគ្រាន់តែមានហ្វូងដំរីអាស៊ីធំបំផុតរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងមានសត្វព្រៃកម្រ និងជិតផុតពូជដូចជាក្របីព្រៃឥណ្ឌា សត្វខ្លាឥណ្ឌូចិន និងJavanChevrotainជាដើម ។ គិតត្រឹមដល់បច្ចុប្បន្ន មណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា បានបង្កើតបទបញ្ញត្តិ ច្បាប់ នីតិវិធីជាង ២០ សម្រាប់ការការពារបរិស្ថាន ដើម្បីប្រើប្រាស់ច្បាប់ការពារបរិស្ថានអេកូឡូស៊ី។
ក្រៅពីការពារបរិស្ថានអេកូឡូស៊ី មណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណាបានសង្រោះដំរីអាស៊ីដែលកំពុងរបួស ។
ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៥ មានកូនដំរីមួយរបួស ដែលមានអាយុ ៣ ឆ្នាំ ត្រូវបានគេរកឃើញក្នុងព្រៃឈើជ្រលងដំរីព្រៃ មណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា បានបង្កើតក្រុមសង្គ្រោះមួយដែលមានមនុស្សចំនួនមួយរយនាក់ បានដឹកជញ្ជូនដំរីក្រៅព្រៃឈើ និងព្យាបាលកូនដំរីនោះជាសះស្បើយឡើងវិញ ។ ការសង្គ្រោះនេះជាឧទាហរណ៍ដំបូងក្នុងប្រទេសចិន ដែលគេសង្គ្រោះដំរីព្រៃដោយប្រើថ្នាំសន្លប់ក្នុងហ្វូងដំរីព្រៃដោយជោគជ័យ ។
ទន្ទឹមនឹងចំនួនដំរីអាស៊ីព្រៃដែលរបួស និងមានជំងឺត្រូវបានសង្គ្រោះកាន់តែច្រើន នៅឆ្នាំ ២០០៨ ប្រទេសចិនបានវិនិយោគប្រហែល ៧ លានយ័ន (ប្រហែល ១លាន ដុល្លារអាមេរិក) ដើម្បីបង្កើតមូលដ្ឋានទី ១ របស់ប្រទេសចិននៅក្នុងជ្រលងដំរីព្រៃ ដើម្បីដំរីអាស៊ីបង្កាត់ពូជ ដែលមានទំហំ ៤២០១.២៨ ម៉ែត្រការ៉េ រួមមានបន្ទប់ទីជម្រកដំរី បន្ទប់មិត្តរួម បន្ទប់សម្រាល បន្ទប់ដាច់ដោយឡែក បន្ទប់វេជ្ជសាស្ត្រ ការិយាល័យគ្រប់គ្រងជាដើម។ សព្វថ្ងៃ មានដំរីអាស៊ីព្រៃចំនួន ៩ ត្រូវបានសង្គ្រោះបានរស់នៅក្នុងមូលដ្ឋានដំរីអាស៊ីបង្កាត់ពូជ ។
ដើម្បីដោះស្រាយបញ្ហាដំរីអាស៊ី”ចាប់យកចំណី” និងជម្លោះមនុស្សនិងដំរី មណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាន់ណា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មធានារ៉ាប់រងជាមួយក្រុមហ៊ុនChina Pacific Property Insurance ការវិនិយោគប្រចាំឆ្នាំជាមធ្យមគឺ ១៤.៧១ លានយ័ន (ប្រហែល ២,១៧ លានដុល្លារអាមេរិក) ដែលបង្កើតរបៀបការពារនាំមុខនៅប្រទេសចិនគឺ”ដំរីបង្កបញ្ហា រដ្ឋាភិបាលសំណង” ។
ការអនុវត្តបានបញ្ជាក់ថា ការបង្កើតផ្ទះមានភាពសុខដុមរមនារវាងមនុស្សនិងដំរី ដែលបានការពារដំរីអាស៊ីឱ្យបានល្អប្រសើរ និងធ្វើលើកកម្ពស់កម្រិតជីវិភាពរស់នៅរបស់ពលរដ្ឋ នេះគឺជារបៀបការពារល្អផំបុត ។
ប្រភព៖កាសែតយូណានដេលី
ដោយ ដាយ សេហ្វា
អ្នកបកប្រែ៖刘蓉