ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Erik Solheim អតីតនាយកប្រតិបត្តិកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ និងអនុប្រធានគណៈកម្មាធិការ​សហប្រតិបត្តិការអន្តរជាតិ បរិស្ថាន និងការអភិវឌ្ឍនៃប្រទេសចិន ៖គំនិតអេកូ-អរិយធម៌នឹងទទួលការគាំទ្រកាន់តែច្រើនឡើង

2022-08-12 08:51:37
ប្រភព:人民日报

  គំនិតអេកូ-អរិយធម៌ដែលប្រទេសចិនអនុវត្តនេះបង្ហាញពីគិតគូរពិចារណាវិជ្ជមាន និងដើម្បីបង្កើតពិភពលោកកាន់តែ​មានភាព​ល្អបវរដល់ប្រជាជនទាំងអស់ ។ គំនិតអេកូ-អរិយធម៌ប្រាប់យើង មនុស្សអាច និងត្រូវចុះសម្រុង​គ្នាជាមួយ​នឹង​ធម្មជាតិ ហើយមានការរស់នៅកាន់តែមានសុខភាព និងល្អបវរ។ គំនិតអេកូ-អរិយធម៌យកចិត្តទុកដាក់លើ​វិធីថ្មី​ក្នុងការ​ផលិតផល និងការរស់នៅរបស់មនុស្ស ទើបដោះស្រាយបញ្ហាអេកូ-បរិស្ថានពិភពលោក ។

  មនុស្សមិនអាចចាត់ទុកធម្មជាតិជាកម្មសិទ្ធិរបស់មនុស្សទេ ប៉ុន្តែត្រូវចាត់ទុកមនុស្សជាផ្នែកក្នុងធម្មជាតិ ខិតខំប្រឹងប្រែង​ការស្ដារតុល្យភាពរវាងមនុស្ស និងធម្មជាតិ ។ ប្រទេសចិន​សន្យាថា ​ពី​ឆ្នាំ ២០២១ ដល់ ឆ្នាំ២០២៥ ក្នុងមួយឆ្នាំ​នឹង​ដាំព្រៃឈើ ៣៦.០០០ គីឡូម៉ែត្រ​ក្រឡា (លើសពីទំហំទឹកដីរបស់ប្រទេស​បែលហ្សិក )ដែលបានបង្ហាញពី​ឆន្ទៈមុះមាត់​នូវប្រទេសចិនជំរុញការស្តារប្រព័ន្ធអេកូឡូស៊ី ។

  យើងត្រូវធ្វើកិច្ចសហប្រតិបត្តិការរបស់ពិភពលោក ។ បញ្ហាបរិស្ថានជាច្រើនជាបញ្ហាឆ្លងព្រំដែន ។ គំនិតអេកូ-អរិយធម៌​ដែលប្រទេសចិនអនុវត្តនេះចាត់ទុកពិភពលោកជាប្រព័ន្ធរួម អំពាវនាវប្រទេសទាំងអស់ធ្វើការរួមគ្នា​ ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការរបស់ពិភពលោក ។ សព្វថ្ងៃ ក្នុងការវិនិយោគប្រទេសចិនថាមពលនៅបរទេសរបស់ប្រទេសចិន គម្រោងថាមពលកាន់តែច្រើនជាបន្តបន្ទាប់ រួមគ្នាបង្កើត”ខ្សែក្រវាត់មួយ និងផ្លូវមួយ”បៃតងកំពុង​ផ្តល់វេទិកាដ៏សំខាន់​មួយសម្រាប់​ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព។

  បច្ចេកវិទ្យា និងការធ្វើផែនការទីក្រុងក៏ជាផ្នែករបស់ដំណោះស្រាយផងដែរ។ ពីរបីឆ្នាំមុន ខ្ញុំធ្លាប់ទស្សនកិច្ចតំបន់ថ្មី​សៀងអាន ខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងចំពោះការរចនា និងគំនិតការពារបរិស្ថានរបស់វា ។ ទោះបីជាយើងនៅកន្លែង​ណា​ក្នុងទីក្រុង គ្រាន់តែដើរយៈពេលខ្លី យើងនឹងអាចឃើញវាលស្មៅ ។ នៅក្នុងទីក្រុងសៀនជីនដ៏ទំនើប យើងអាច​ឃើញ​ច្រករបៀងបៃតង និងដីសើមនៅគ្រប់ទីកន្លែង ដែលធ្វើឱ្យគេមានចំណាប់អារម្មណ៍ល្អណាស់ ។

  សព្វធ្ងៃ ប្រទេសចិនកំពុងឆ្ពោះទៅគោលដៅនូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ការអនុវត្តជោគជ័យអំពី​ការ​កសាងអេកូ-អរិយធម៌របស់ប្រទេសចិនបានផ្តល់បទពិសោន៍សំខាន់ដល់សហគមន៍អន្តរជាតិ ។ ពេលអនាគត គំនិត​អេកូ-អរិយធម៌ដែលប្រទេសចិនអនុវត្តនេះដោយសារចក្ខុវិស័យបៃតង ដែលបានទទួលការយកចិត្តទុកដាក់​កាន់តែ​ខ្លាំង​​ពីសហគមន៍អន្តរជាតិ និងទទួលគាំទ្រកាន់តែច្រើន ដែលបានចូលរួមចំណែកកាន់តែច្រើនក្នុងការជំរុញ​ចុះសម្រុង​រវាងមនុស្ស និងធម្មជាតិ ។

  ប្រភព៖ប្រជាជនដេលី

  អ្នកបកប្រែ៖刘蓉

ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Erik Solheim អតីតនាយកប្រតិបត្តិកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ និងអនុប្រធានគណៈកម្មាធិការ​សហប្រតិបត្តិការអន្តរជាតិ បរិស្ថាន និងការអភិវឌ្ឍនៃប្រទេសចិន ៖គំនិតអេកូ-អរិយធម៌នឹងទទួលការគាំទ្រកាន់តែច្រើនឡើង