ម៉ាកអាហារសម្រន់របស់ប្រទេសចិនបន្សល់”កុមារភាពលើចុងអណ្តាត”

2022-08-12 08:52:34
ប្រភព:人民日报

  ម៉ាកអាហារសម្រន់របស់ប្រទេសចិន ដួចជា ស្ករ WHITE RABBIT TOFFEE សូដាArctic sea និងWahaha AD calcium milk ជាដើម ព្រមទាំងបានអមកុមារភាពជំនាន់មួយរបស់ប្រជាជនចិន ។

  ទន្ទឹមនឹងសមត្ថភាពទិញរបស់យុវជនចិនកើនឡើង និងទំនុកចិត្តវប្បធម៌បង្កើនឡើង ផលិតផលម៉ាករបស់ប្រទេសចិនដែលអនុលោមតាមសោភ័ណភាពរបស់ចិនបានក្លាយជាជម្រើសរបស់មនុស្សកាន់តែច្រើនឡើង ក្រុមហ៊ុនម៉ាកអាហារសម្រន់ចាស់ក៏ខិតខំទទួលតម្រូវការថ្មីរបស់អ្នកចំណាយ ។

  ក្រៅពីបំពេញតម្រូវការរសជាតិរបស់អ្នកចំណាយ ក៏ត្រូវប្រើប្រាស់ការរចនាកញ្ចប់ទាក់ទាញអ្នកចំណាយ ។ ក្រុមហ៊ុន PANPAN ស្ថិតនៅទីក្រុងឈានចូវ ដែលជាទីកន្លែងចាប់ផ្តើមនៃផ្លូវសូត្រសមុទ្របុរាណ​ក្រុមហ៊ុនបានយកនេះ​ជាការ​ផុស​គំនិត ផលិតប្រអប់​កាដូដែលរចនាជាពណ៌ខៀវ និងមានធាតុរបស់ចិន ដូចជា រលក ដូង កប៉ាល់ និងព័រ្សឺឡែន​ជាដើមលើវា ដែលមើលទៅមានភាពស្រស់ស្អាត ។

  នៅបុណ្យសែនលោកខែ ឆ្នាំ ២០២១ ក្រុមហ៊ុន វ៉ាហាហាបានផលិតប្រអប់​កាដូកូឡាដែលមានធាតុប្រពៃណី​ចិនសត្វ​ក្តាន់ និងត្រីkoi ដែលមានន័យល្អបវរ ។ ក្រុមហ៊ុនម៉ាកអាហារសម្រន់របស់ប្រទេសចិនក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយIPបានផលិតផលថ្មី ដែលបាន​ទាក់ទាញ​អ្នក​ចំណាយកាន់តែច្រើន ។ ក្រុមហ៊ុនPANPAN បានផលិតប្រអប់​កាដូភេសជ្ជៈប្រូតេអ៊ីន ល្អាងថ្មទូហ្វាង​ដ៏ស្អាត និងបង្ហាញពីវប្បធម៌ប្រពៃណីចិន ដែលមានធាតុល្អាងថ្មទូហ្វាង ផ្ទាំងគំនូរចូវស៊ីលូជាដើម ។

   ប្រភព៖ប្រជាជនដេលី

  ដោយ ចូវ ហៅ

  អ្នកបកប្រែ៖刘蓉

ម៉ាកអាហារសម្រន់របស់ប្រទេសចិនបន្សល់”កុមារភាពលើចុងអណ្តាត”