ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិនគឺជាប្រទេសព្យួរបំណុលដែលមានចំនួនទឹកប្រាក់ធំបំផុតក្នុងក្រុមប្រទេសG20

2022-08-12 17:31:51
ប្រភព:CRI

  លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនធ្វើជាអធិបតីនៃសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១១ខែសីហា ។មានអ្នកសារព័ត៌មានបានលើកឡើងសំណួរពាក់ព័ន្ធស្តីពីការដែលប្រទេសលោកខាងលិចមួយចំនួនបានឃោសនាបំប៉ោងអ្វីដែលហៅថាអន្ទាក់បំណុលចិន។

  លោក Wang Wenbin បានថ្លែងថា អត្រាប្រាក់កម្ចីដែលប្រទេសចិនផ្តល់ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដូចជាបង់ក្លាដេស ស្រីលង្កាជាដើម ទាបជាងទីផ្សារមូលធនអន្តរជាតិ និងគ្រឹះស្ថានហិរញ្ញវត្ថុពហុភាគីដែលដឹកនាំដោយប្រទេសលោកខាងលិច ហើយភាគច្រើនគឺជាប្រាក់កម្ចីមានលក្ខណៈអនុគ្រោះ មានអត្រាការប្រាក់ទាប និងរយៈពេលវែង នេះមិនត្រឹមតែមិនអាចបង្កើនបំណុលរបស់ប្រទេសទាំងនេះប៉ុណ្ណោះទេ  ថែមទាំងបានដើរតួនាទីយ៉ាងសកម្មក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងនេះទៀតផង។ សូមបញ្ជាក់ថា  ប្រទេសចិនគឺជាប្រទេសព្យួរបំណុលដែលមានចំនួនទឹកប្រាក់ធំបំផុតក្នុងក្រុមប្រទេសG20 ៕

ក្រសួងការបរទេសចិនបង្ហាញថា ប្រទេសចិនគឺជាប្រទេសព្យួរបំណុលដែលមានចំនួនទឹកប្រាក់ធំបំផុតក្នុងក្រុមប្រទេសG20