អគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ
2022-08-12 17:32:35
ប្រភព:CRI
កាលពីថ្ងៃទី ១១ ខែសីហា លោក Grossi អគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវីយែនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Wang Qun ឯកអគ្គរដ្ឋទូតនៃបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងវីយែន ដោយរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។
លោកGrossi បានថ្លែងថា គោលជំហររបស់អង្គការថាមពលបរមាណូអន្តរជាតិលើបញ្ហាតៃវ៉ាន់គឺមិនមានការផ្លាស់ប្តូរទេ។ ក្នុងនាមជាផ្នែកមួយនៃប្រព័ន្ធអង្គការសហប្រជាជាតិ អង្គការថាមពលបរមាណូអន្តរជាតិគាំទ្រសេចក្តីសម្រេចចិត្តពាក់ព័ន្ធដែលបានលើកឡើងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ៕