ដំរីនៅខេត្តយូណានល្អប្រសើរណាស់|ដើម្បីការចុះសម្រុងគ្នារវាងដំរី និងមនុស្ស ទីក្រុងភូអឹបានប្រើប្រាស់វិធីល្អៗនេះ
ទីក្រុងភូអឹជាទីជម្រកល្អបំផុតសម្រាប់ដំរីអាស៊ីព្រៃ គេបានត្រួតពិនិត្យចំនួនដំរីអាស៊ីព្រៃច្រើនជាងគេគឺ ១៨១ ក្បាល ។ តើការសម្ងាត់នៃការចុះសម្រុងគ្នារវាងដំរី និងមនុស្សនៅទីក្រុងភូអឹជាអ្វី ?
សព្វថ្ងៃ ទីក្រុងភូអឹបានបង្កើតក្រុមត្រួតពិនិត្យដំរីព្រៃ បុគ្គលិកការងារត្រួតពិនិត្យដំរីព្រៃចំនួន ៦៤ នាក់ត្រួតពិនិត្យហ្វូងដំរីអាស៊ីក្នុងពេញ ២៤ ម៉ោង និងប្រើប្រាស់យន្តហោះត្រូនត្រួតពិនិត្យជាមុន។ បុគ្គលិកការងារម្នាក់មានយន្តហោះត្រូន ១ គ្រឿង ហើយមានយន្តហោះត្រូនអ៊ីនហ្វ្រារ៉ាដ ៥ គ្រឿង ។ ពេលរកឃើញដំរីអាស៊ីព្រៃ បុគ្គលិកការងារនឹងព្រមានដល់អ្នកភូមិ ។ បុគ្គលិកការងារត្រួតពិនិត្យនឹងផ្ញើទិន្នន័យដំរីទាន់ពេលវេលា ក្នុងតំបន់ហ្វូងដំរីកំពុងសកម្មភាព អ្នកភូមិគ្រាន់តែស្គេន QR កូដ នឹងអាចដឹងស្ថានភាពដែលដំរីអាស៊ីព្រៃនៅជិតខាង ។
ដើម្បីជំរុញការចុះសម្រុងគ្នារវាងដំរី និងមនុស្ស ប៉ុន្មានឆ្នាំកន្លងមកនេះ ទីក្រុងភូអឹបានដំឡើងគ្រឿងសម្ភារៈការពារដំរី ។ នៅទ្វារសាលាបឋមសិក្សាទីបឹង និងសាលាបឋមសិក្សាណាជី បានដំឡើងរបងការពារដែកមានទម្ងន់រាប់តោន និងរបងដំរីកម្ពស់ជិត២ម៉ែត្រ ។ នៅភូមិ និងផ្លូវដែលដំរីមានសកម្មភាពបានដំឡើងភ្លើងបំភ្លឺផ្លូវថាមពលពន្លឺព្រះអាទិត្យ និងគ្រឿងសម្ភារៈការពារដំរី ។ នៅតំបន់ដំរីអាស៊ីមានសកម្មភាពខ្លាំងបានកសាងប៉មគេចពីដំរី ដែលបានក្លាយជាទីជម្រកពេលអ្នកភូមិធ្វើការក្នុងវាលស្រែជួបបឹងដំរីអាស៊ីព្រៃ ។
ដើម្បីកាត់បន្ថយជម្លោះមនុស្ស និងដំរី ទីក្រុងភូអឹបានកសាង”អាហារដ្ឋានដំរី”។ នៅឆ្នាំ ២០១៨ តំបន់ស៊ីម៉ាវនៃទីក្រុងភូអឹចាប់ដំណើរការកសាងមូលដ្ឋានអាហារដំរីអាស៊ី បានដាំរុក្ខជាតិដំរីអាស៊ីចូលចិត្តតាមផ្លូវដំរីអាស៊ីមានសកម្មភាពខ្លាំង ដូចជា ពោត ចេក ស្លឹកត្នោត និងស្មៅដំរីជាដើម សព្វថ្ងៃបានកសាងមូលដ្ឋានអាហារដំរីអាស៊ីទំហំ ៣០០ ហិចតា ។ ឆ្នាំនេះ ទីក្រុងភូអឹមានផែនការកសាងមូលដ្ឋានអាហារដំរីអាស៊ីទំហំ ៤៦៦ ហិចតា ដើម្បីបំពេញតម្រូវការរបស់ដំរីអាស៊ី ។ វិធានការនេះបានកាត់បន្ថយអត្រាដំរីអាស៊ីចូលក្នុងភូមិ និងកាត់បន្ថយដំរីអាស៊ីបំផ្លាញដំណាំ ។
ប្រភព៖យូណានដេលី
អ្នកបកប្រែ៖刘蓉