ដំណើរឆ្ពោះទៅមុខ|លោក Lim Cheavutha ស្ថាបនិក និងនាយកប្រតិបត្តិរបស់Fresh News ៖ រួមគ្នាកសាង”ខ្សែក្រវាត់ និងផ្លូវ”ដែលប្រជាជនខ្មែរស្រឡាញ់ចូលចិត្ត
រួមគ្នាកសាង”ខ្សែក្រវាត់ និងផ្លូវ”ចាក់បញ្ចូលកម្លាំងចលករក្នុងការអភិវឌ្ឍពិភពលោក និងនាំមកនូវឱកាសអភិវឌ្ឍន៍សំខាន់ៗដល់ប្រទេសចូលរួមគ្នាកសាង ។ រួមគ្នាកសាង”ខ្សែក្រវាត់ និងផ្លូវ”ដែលប្រជាជនកម្ពុជា ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍ស្រឡាញ់ពេញចិត្ត ហើយក៏ទទួលបានការស្វាគមន៍ចំពោះសមិទ្ធិផលផងដែរ។ ប្រទេសកម្ពុជាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកចន្លោះ ផ្សាព្វផ្សាយលទ្ធផលក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់ និងផ្លូវ”ដល់ប្រជាជនទាំងពីរចិននិងកម្ពុជា ។
ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការតភ្ជាប់គ្នាដួងចិត្តនៃប្រជាជន ក៏ជាផ្នែកសំខាន់ក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់ និងផ្លូវ” ។ នៅប្រទេសកម្ពុជា ប្រជាជនភាគច្រើនស្វែងយល់ពីគំនិតផ្តួចផ្តើម”ខ្សែក្រវាត់ និងផ្លូវ”មកពីប្រព័ន្ធព័ត៌មាន ។ បើយើងចង់សម្រេចឆន្ទៈរួមគ្នាកសាង”ខ្សែក្រវាត់ និងផ្លូវ” និងបន្ថែមការស្វែងយល់របស់ប្រជាជនចំពោះគម្រោងនេះ ប្រព័ន្ធព័ត៌មានត្រូវពន្យល់ពីអត្ថន័យនៃការរួមគ្នាកសាង”ខ្សែក្រវាត់ និងផ្លូវ”កាន់តែល្អដល់ប្រជាជន ។
ប្រភព៖ប្រជាជនដេលី
អ្នកបកប្រែ៖刘蓉