ការកាត់បន្ថយភាពក្រីក្រដោយចំគោលដៅធ្វើឱ្យប្រជាជនក្រីក្រចំនួន ៩៨.៩៩ លាននាក់មានជីវភាពធូរធារបង្គួរ

2022-08-16 17:05:23
ប្រភព:CRI

  ស្រុកXilin ជាស្រុកក្រីក្រថ្នាក់ជាតិដែលស្ថិតនៅតំបន់ភ្នំជ្រៅនៅចុងភាគខាងលិច នៃភូមិភាគស្វយ័ត Guangxiភាគនិរតីប្រទេសចិន។ ក្នុងឆ្នាំ២០១៧ លោក Li Wenbin អ្នកភូមិនៅភូមិ Baqiao ឃុំ Xiping ក្នុងស្រុកXilin បានឈឺស្មាកាន់តែខ្លាំងឡើង ដែលបណ្តាលឱ្យគាត់ធ្លាក់ខ្លួនឈឺនៅលើគ្រែ។ នៅពេលនោះគាត់មានអាយុត្រឹមតែ ២៦ ឆ្នាំប៉ុណ្ណោះ។ ជាយូរណាស់មកហើយ អ្នកភូមិក្នុងតំបន់នោះមានទម្លាប់ជំងឺតូចតាចព្យាបាលដោយខ្លួនឯង ជំងឺធ្ងន់ធ្ងរគ្មានលុយព្យាបាលមានតែពន្យារពេលព្យាបាល។

  ស្ថានភាពជំងឺរបស់លោក Li Wenbin ត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានអំពីការកាត់បន្ថយភាពក្រីក្រនិងការអភិវឌ្ឍជាតិ ហើយបានដាក់ចូលទៅក្នុងឃ្លាំងទិន្នន័យព័ត៌មានទីក្រុងប៉េកាំងដែលមានចម្ងាយជាង ២ពាន់ គីឡូម៉ែត្រ។ ព័ត៌មានរបស់លោក Li Wenbin និងគ្រួសារក្រីក្ររាប់ពាន់រាប់ម៉ឺនគ្រួសារដែលមានភាពក្រីក្រដោយសារជំងឺ ត្រូវបានប្រគល់ដោយចំគោលដៅទៅកាន់គណៈកម្មាធិការសុខភាពជាតិ។

  ក្នុងចំណោមមូលហេតុដែលបណ្តាលឱ្យមានភាពក្រីក្រជាង១០ រួមទាំងភាពក្រីក្រដោយសារជំងឺ ការអប់រំ កង្វះមូលនិធិ និងកង្វះដីធ្លីជាដើម ក្នុងនោះជំងឺបានទៅជាមូលហេតុសំខាន់បំផុត ចាប់ពីឆ្នាំ ២០១៤មក ។ ជំងឺគឺជាមូលហេតុដ៏សំខាន់ និងរឹងរូសបំផុតនៃភាពក្រីក្រ។ ប្រទេសចិនបានចាត់បញ្ជូនបុគ្គលិកពេទ្យចំនួន ១១ម៉ឺន៨ពាន់ នាក់ ពីមន្ទីរពេទ្យថ្នាក់ទី៣នៅទីក្រុងធំៗចំនួន១០០៧ ទៅកាន់មន្ទីរពេទ្យចំនួន ១១៧២នៅក្នុងស្រុកក្រីក្រ។បុគ្គលិកវេជ្ជសាស្រ្ត បច្ចេកវិទ្យា និងបទពិសោធន៍ដែលមានគុណភាពខ្ពស់ត្រូវបានបញ្ជូនទៅដល់តំបន់ក្រីក្រឥតឈប់ឈរ។

  នៅឆ្នាំ ២០១៧ ក្រុមពេទ្យក្វាងទុងដែលមានបេសកកម្មជួយក្វាងស៊ីបានមកដល់ស្រុកXilinហើយបានរកឃើញលោក Li Wenbin  ចាំបាច់ត្រូវវះកាត់ជាបន្ទាន់។ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តក្នុងស្រុក និងមូលនិធិសង្គ្រោះជំងឺធ្ងន់ធ្ងរនៃ Luohu ខេត្តក្វាងទុងបានរ៉ាប់រងនូវថ្លៃវះកាត់រាប់ម៉ឺនយាន់ប្រាក់ចិន។ បច្ចុប្បន្ន Li Wenbin ដែលជាសះស្បើយបានវិលមករកជីវិតប្រក្រតីវិញហើយ។ សម្រាប់អ្នកភូមិដូចជា Li Wenbin ស្ថានភាពសុខភាព ប្រាក់ចំណូលប្រចាំឆ្នាំ និងជីវភាពបន្ទាប់ពីការចេញផុតពីភាពក្រីក្រត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវក្នុងប្រព័ន្ធព័ត៌មាន។

  ក្នុងប្រវត្តិសាស្រ្តលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិន បានបង្កើតឃ្លាំងទិន្នន័យព័ត៌មានសម្រាប់គ្រួសារក្រីក្រជាលើកដំបូង។ ចាប់តាំងពីឆ្នាំ ២០១៤មក ឃ្លាំងទិន្នន័យព័ត៌មានបានប្រមូលព័ត៌មាន ២២.៨ ពាន់លាន សម្រាប់ប្រជាជនក្រីក្រជិត ៩០លាននាក់។ ដោយពឹងផ្អែកលើទិន្នន័យធំទាំងនេះ អ្នកផ្តល់ជំនួយអាចស្វែងរកគ្រួសារក្រីក្រណាមួយនៅលើផែនទី។ តើសុខភាពរបស់ពួកគេយ៉ាងម៉េចដែរ? តើប្រាក់ចំណូលប្រចាំឆ្នាំគឺប៉ុន្មាន? តើមានជីវភាពយ៉ាងម៉េចដែរបន្ទាប់ពីចេញផុតពីភាពក្រីក្រ? រាល់ខ្សែទិន្នន័យនីមួយៗត្រូវភ្ជាប់នូវមនុស្សម្នាក់ដែលរដ្ឋបានយកចិត្តទុកដាក់។

  យោងតាមស្តង់ដារបច្ចុប្បន្ន ប្រជាជនក្រីក្រនៅជនបទចំនួន ៩៨.៩៩ លាននាក់របស់ប្រទេសចិនបានចេញផុតពីភាពក្រីក្រទាំងអស់ ដោយសារការលុបបំបាត់ភាពក្រីក្រដោយចំគោលដៅ និងការអនុវត្តគោលនយោបាយដោយចំគោលដៅ។

ការកាត់បន្ថយភាពក្រីក្រដោយចំគោលដៅធ្វើឱ្យប្រជាជនក្រីក្រចំនួន ៩៨.៩៩ លាននាក់មានជីវភាពធូរធារបង្គួរ