រដ្ឋបាលជាតិស្ថិតិចិន៖សេដ្ឋកិច្ចប្រទេសចិននៅខែកក្កដា បានបន្តនិន្នាការងើបឡើងវិញ

2022-08-16 17:06:49
ប្រភព:CRI

  តាមការផ្សាយដំណឹងនៃរដ្ឋបាលជាតិស្ថិតិចិនបានឱ្យដឹងថា នៅខែកក្កដា ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដែលកាន់តែស្មុគស្មាញនិងតានតឹង និងសភាពការណ៍មិនល្អនៃការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងប្រទេសចិន តំបន់និងក្រសួង-ស្ថាប័ននានាបានអនុវត្តយ៉ាងផ្ចិតផ្ចង់និងប្រាកដប្រជានូវសេចក្តីសម្រេចចិត្តនិងការចាត់ចែងរបស់មជ្ឈិមបក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដាក់ចេញចំណាត់ការដោយមានប្រសិទ្ធភាពខ្ពស់សម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩និងគ្រោងផែនការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច អនុវត្តដោយពេញទំហឹងនូវគោលនយោបាយនិងវិធានការជាច្រើន ដើម្បីលំនឹងសេដ្ឋកិច្ច ដែលធ្វើឱ្យផលិតកម្មនិងការផ្គត់ផ្គង់ងើបឡើងវិញ ឱកាសការងារនិងតម្លៃទំនិញបានមានស្ថិរភាពជាទូទៅ និន្នាការកើនឡើងនៃពាណិជ្ជកម្មបរទេសមានភាពល្អប្រសើរ បានធានាជីវភាពរស់នៅរបស់ប្រជាជនដោយមានប្រសិទ្ធភាព សេដ្ឋកិច្ចបន្តនិន្នាការងើបឡើងវិញ។

  ទី១ ផលិតកម្មឧស្សាហកម្មកើនឡើងដោយនឹងនរ ឧស្សាហកម្មផលិតសម្ភារៈបរិក្ខារនិងឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់បានកើនឡើងឆាប់បង្គួរ។ទី២ ឧស្សាហកម្មសេវាកម្មបន្តងើបឡើងវិញ កំណើនវិស័យសេវាកម្មទំនើបមានភាពល្អប្រសើរ។ទី៣ ការលក់ដូរក្នុងទីផ្សារបន្តកើនឡើង។ទី៤ ទំហំវិនិយោគអចលនទ្រព្យបានកើនឡើង។ទី៥ ការនាំចេញនាំចូលទំនិញបានកើនឡើងរហ័សបង្គួរ រចនាសម្ព័ន្ធពាណិជ្ជកម្មបន្តមានភាពល្អប្រសើរ។ទី៦ ស្ថានការណ៍ទូទៅនៃការប្រកបការងារមានស្ថិរភាព អត្រាបាត់បង់ការងារនៅទីក្រុងនិងជនបទបានធ្លាក់ចុះ។ទី៧ កម្រិតកំណើននៃតម្លៃអ្នកប្រើប្រាស់បានកើនឡើងបន្តិច៕

រដ្ឋបាលជាតិស្ថិតិចិន៖សេដ្ឋកិច្ចប្រទេសចិននៅខែកក្កដា បានបន្តនិន្នាការងើបឡើងវិញ