លោក Li Keqiang អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលរវាងអ្នកទទួលខុសត្រូវសំខាន់ៗនៃរដ្ឋបាលខេត្តសេដ្ឋកិច្ចខ្លាំងអំពីសភាពការណ៍សេដ្ឋកិច្ច
2022-08-17 17:59:55
ប្រភព:CRI
ថ្ងៃទី ១៦ ខែសីហា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលរវាងអ្នកទទួលខុសត្រូវសំខាន់ៗនៃរដ្ឋបាលខេត្តសេដ្ឋកិច្ចខ្លាំងអំពីសភាពការណ៍សេដ្ឋកិច្ច។
លោក Li Keqiang បានលើកឡើងថា ក្រោមការដឹកនាំដ៏រឹងមាំរបស់មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល តំបន់នានានិងក្រសួង-ស្ថាប័ននានាបានឆ្លើយតបយ៉ាងខ្លាំងក្លានឹងកាផលប៉ះពាល់លើសពីការរំពឹងទុកចំពោះសេដ្ឋកិច្ចក្នុងត្រីមាសទីពីរ សេដ្ឋកិច្ចក្នុងខែកក្កដាបន្តនិន្នាការស្តារនិងអភិវឌ្ឍឡើងវិញ។ យើងត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី គ្រោងផែនការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីធានាយ៉ាងប្រាកដប្រជានូវជីវភាពរស់នៅរបស់ប្រជាជន៕