ដំណើរឆ្ពោះទៅមុខ|ពាណិជ្ជកម្មអេឡិចត្រូនិចជួយកសិករបង្កើនប្រាក់ចំណូល ម្ទេសតូចក្លាយជាឧស្សាហកម្មធំ
លោក កូ យានភីង ចៅហ្វាយឃុំស៊ីប៉ាលី ខេត្តហឺណាន បានរៀបរាប់ថា “ពីរបីឆ្នាំកន្លងមកនេះ ប្រទេសចិនអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិច ដែលបាននាំយកកម្លាំងថ្មីដល់តំបន់ជនបទ ។ តាំងពីឃុំយើងចាប់ដំណើរការស្ថានីយ៍សេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិច កសិផលរបស់យើងបានលក់ដល់ភូមិរាប់រយនៅជិតខាង ដែលបានជួយកសិករលក់កសិផលចំនួនជាង ៦០០០ តោន ដូចជាម្ទេសតូច និងចៃថាវជាដើម ហើយបាននាំអ្នកភូមិចំនួនជាង ២០០ នាក់ធ្វើការអំពីពាណិជ្ជកម្មអេឡិចត្រូនិច ។ ឃុំនេះតាមវិធី”បណ្តាញអុីនធើណិត និងនៅទីកន្លែងផ្ទាល់”ធ្វើការបណ្តុះបណ្តាលចំនួនជាង ៣០ លើក ។
លោក ចែ ម៉ាវ អ្នកទទួលខុសត្រូវស្ថានីយ៍សេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិចភូមិហ្វឹជាំងឃុំស៊ីប៉ាលី បានរៀបរាប់ថា “ពីមុន គ្រួសារខ្ញុំជាគ្រួសារក្រីក្រ ដោយសារគោលនយោបាយល្អរបស់បក្សកុម្មុយនិស្តចិន នាខែសីហា ឆ្នាំ ២០១៨ គ្រួសារខ្ញុំបានកាត់បន្ថយភាពក្រីក្រ។ នៅខែសីហា ឆ្នាំ ២០១៩ ខ្ញុំបានចូលរួមការបណ្តុះបណ្តាលអំពីហាងអនឡាញ ក្នុងរយៈពេលពីរបីខែ ខ្ញុំបានប្រែពីអ្នកធ្វើពាណិជ្ជកម្មអេឡិចត្រូនិចថ្មីទៅជាតារាពាណិជ្ជកម្មអេឡិចត្រូនិច ដែលអាចលក់កសិផលរាប់រយតោន ដូចជាម្ទេសតូច គុយទាវ និងពងទាប្រៃជាដើម ។”
ប្រភព៖ប្រជាជនដេលី