ឯកអគ្គរដ្ឋ/រាជទូតរបស់ប្រទេសជាច្រើនប្រចាំនៅប្រទេសចិនបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍ចិនតែមួយ
ទាក់ទិននឹងរឿងដែលលោកស្រីPelosiប្រធានសភាតំណាងរាស្ត្រអាមេរិកទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់ ឯកអគ្គរដ្ឋ/រាជទូតរបស់ប្រទេសជាច្រើនប្រចាំនៅប្រទេសចិនបានរំលឹកឡើងវិញនាពេលថ្មីៗនេះថា គាំទ្រយ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ហើយដាស់តឿនភាគីអាមេរិកឱ្យឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសចិន។
លោកAndrey Denisovឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិនបានលើកឡើងថា ការបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់លោកស្រីPelosiជាទង្វើបង្កហេតុជាសាធារណៈ។ “បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ភាគីចិនមានហេតុផលពេញលេញនិងសមរម្យក្នុងការចាត់វិធានការដ៏ចាំបាច់ ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណរភាពទឹកដី។
លោកPereiraឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសចិនបានលើកឡើងថា គុយបាគាំទ្រដោយមិនងាករេនិងគ្មានល័ក្ខខ័ណ្ឌចំពោះគោលការណ៍ចិនតែមួយ ការបង្កហេតុរបស់ភាគីអាមេរិកលើបញ្ហាតៃវ៉ាន់មុខជានឹងត្រូវបរាជ័យជាមិនខាន។
លោកGustavo Sabino Vaca Narvajaឯកអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំនៅប្រទេសចិនបានលើកឡើងថា អាហ្សង់ទីននឹងឈរនៅជាមួយប្រទេសចិនជាប់ជានិច្ច ហើយគាំទ្រគោលការណ៍ចិនតែមួយយ៉ាងមុតមាំ។ការបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់លោកស្រីPelosiជាការបង្កហេតុចំពោះប្រទេសចិន ដែលបណ្តាលឱ្យកើតមានអស្ថិរភាពក្នុងតំបន់និងពិភពលោក៕