ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល៖ការអនុវត្តជាក់ស្តែងការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនមានអំណោយផលដល់ពិភពលោកទាំងមូល
ក្នុងការិយាល័យរបស់លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ១ និងភាគីទី ២ ជាភាសាខ្មែរដាក់នៅលើធ្នើសៀវភៅលោក ។ លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា សៀវភៅពីរក្បាលនេះជាសៀវភៅសំខាន់ដែលលោករក្សាទុក ព្រោះសៀវភៅនេះបានកត់ត្រាការសម្ងាត់នៃការអភិវឌ្ឍរបស់ប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោកនោះគឺប្រទេសចិន។
លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា “ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ការអភិវឌ្ឍរបស់ប្រទេសចិនគួរឱ្យសម្គាល់ ។ សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ជាច្រកមួយដែលគេអាចសង្កេតមើល និងស្វែងយល់អំពីចិន ។ សេដ្ឋកិច្ចរបស់ប្រទេសចិនកើនឡើងជាបន្តបន្ទាប់ ហើយសិទ្ធិនៃការបញ្ចេញមតិនៅលើឆាកអន្តរជាតិនៅតែបន្តពង្រីកឡើង ដែលសម្រេចបាននូវគោលដៅសតវត្សទីមួយ។ បក្សកុម្មុយនិស្តចិនដឹកនាំប្រជាជនចិនសម្រេចកិច្ចការដែលមិនអាចធ្វើទៅបានក្នុងក្រសែភ្នែកមនុស្សជាច្រើន។ ហេតុអ្វីបក្សកុម្មុយនិស្តចិនអាចធ្វើបាន? ចម្លើយគឺសរសេរក្នុងសៀវភៅនេះ ។”
ដោយសារការងារ លោក កឹមរ័ត្ន វិសិដ្ឋ តែងតែធ្វើទស្សនកិច្ចនៅប្រទេសចិនតាមការអញ្ជើញពីក្រសួងទំនាក់ទំនងបក្សកុម្មុយនិស្តចិន ។ នៅឆ្នាំ ២០១៧ លោក កឹមរ័ត្ន វិសិដ្ឋទៅទស្សនកិច្ចភូមិមួយនៅជិតទីក្រុងប៉េកាំង បទពិសោធន៍ដែលអ្នកភូមិបង្កើនចំណូលធ្វើឱ្យគាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ។ ក្រោមការគាំទ្រ និងណែនាំពីគោលនយោបាយកាត់បន្ថយភាពក្រីក្រ អ្នកភូមិដាំផ្លែទំពាំងបាយជូរ ផ្លែស្ត្រូបឺរីជាដើម ដែលបានបើកទីផ្សារទីក្រុងប៉េកាំង ។ នៅក្នុងចំការខ្លះមានតំបន់បេះផ្លែឈើ ដែលបានទាក់ទាញអ្នកទេសចរជាច្រើនមកឈប់សម្រាក ។ លោកបានបញ្ជាក់ថា “នៅថ្ងៃឈប់សម្រាក ភូមិនេះបានចតរថយន្តជាច្រើនដែលមកពីទីក្រុង អ្នកទេសចរទស្សនកិច្ច និងបេះផ្លែឈើនៅទីនេះ ពេលត្រឡប់ទៅវិញ បានទិញផ្លែឈើខ្លះយកទៅវិញ ។ ភូមិដ៏ស្ងប់ស្ងាត់ពីមុនបានក្លាយទៅជាភូមិអ៊ូអរ ក្រោមវិធានការកាត់បន្ថយភាពក្រីក្រពិតប្រាកដដែលជួយអ្នកភូមិឲ្យមានការរស់នៅកាន់តែល្អប្រសើរ ។”
លោក កឹមរ័ត្ន យល់ឃើញថា “ការអនុវត្តជាក់ស្តែងការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនមានអំណោយផលដល់ពិភពលោកទាំងមូល ដែលបានផ្តល់ផែនការដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមមានប្រទេសកម្ពុជាផងដែរ កិច្ចសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រកម្ពុជានិងចិនក៏មានអនាគតកាន់តែទូលំទូលាយដែរ ប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងកិច្ចសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រកម្ពុជានិងចិន បានទទួលនូវការរីកចម្រើនគួរឱ្យគត់សម្គាល់ បទពិសោធន៍ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនបានផ្តល់ផលប្រយោជន៍ដល់តំបន់ជនបទរបស់ប្រទេសកម្ពុជា ។ រដ្ឋាភិបាលចិន និងអង្គការមិនមែនរដ្ឋាភិបាលបានផ្តល់ជំនួយឥតសំណងដល់ពួកយើងតាមមធ្យោបាយជាច្រើន ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។”
ប្រភព៖ប្រជាជនដេលី