ក្រសួងការបរទេសចិនឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានអំពីការប្រើពាក្យសម្តីខុសឆ្គងពាក់ព័ន្ធតៃវ៉ាន់របស់លោកBurnsឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិន

2022-08-22 17:07:13
ប្រភព:CRI

  ថ្ងៃទី១៩ ខែសីហា ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានCNN លោកBurnsឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិនបានអះអាងថា ប្រទេសចិនមានប្រតិកម្មជុ្រលចំពោះរឿងដែលលោកស្រីPelosiប្រធានសភាតំណាងរាស្ត្រអាមេរិកទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែលក្លាយទៅជាកក្តាអស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងបណ្តាលឱ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកកើតមានវិបត្តិ។តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

  ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ការលើកឡើងរបស់លោកBurnsគឺការប្រែសទៅជាខ្មៅ ដែលបង្ហាញម្តងទៀតនូវឡូហ្ស៊ិកអនុត្តរភាពរបស់អាមេរិក។

  មុនលោកស្រីPelosiប្រធានសភាតំណាងរាស្ត្រអាមេរិកទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ភាគីចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់គ្រប់កម្រិតចំពោះអាមេរិកដោយសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីភាពធ្ងន់ធ្ងរនិងគ្រោះថ្នាក់នៃការបំពេញទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រីPelosi និងគូសបញ្ជាក់យ៉ាងច្បាស់លាស់ថា ផលវិបាកទាំងអស់ដែលបណ្តាលមកពីរឿងនេះ ត្រូវទទួលខុសត្រូវដោយអាមេរិកទាំងស្រុង។

  បន្ទាប់ពីលោកស្រីPelosiទៅដល់តៃវ៉ាន់ លោកXieFengអនុរដ្ឋមន្ត្រីការបរទេសចិនបានកោះហៅលោកឯកអគ្គរដ្ឋទូតBurnsជាបន្ទាន់ហើយតំណាងរដ្ឋាភិបាលចិនលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់និងការប្រឆាំងយ៉ាងខ្លាំង ព្រមនិងដាស់តឿនអាមេរិកឱ្យចាត់វិធានការប្រាកដប្រជា ដើម្បីលុបបំបាត់ឥទ្ធិពលអវិជ្ជមាននៃការបំពេញទស្សនកិច្ចនៅតៃវ៉ាន់របស់លោស្រីPelosi។

  ភាគីចិនដាស់តឿនអាមេរិកម្តងទៀតឱ្យ គោរពក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិពោលគឺគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសដទៃ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ អនុវត្តឱ្យបានត្រឹមត្រូវឡើងវិញនូវការកំណត់នៃគោលការណ៍ចិនតែមួយនិងសេចក្តីប្រកាសរួមទាំង៣រវាងប្រទេសចិននិងអាមេរិក បញ្ឈប់ការប្រើពាក្យសម្តីនិងធ្វើសកម្មភាពដែលបំផ្លាញផលប្រយោជន៍ស្នូលរបស់ភាគីចិន៕

ក្រសួងការបរទេសចិនឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានអំពីការប្រើពាក្យសម្តីខុសឆ្គងពាក់ព័ន្ធតៃវ៉ាន់របស់លោកBurnsឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិន