រថភ្លើងល្បឿនលឿននៃផ្លូវដែកហ្សាការតា-បានឌុងត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិន
ថ្ងៃទី ២១ ខែសីហា រថភ្លើងល្បឿនលឿនមួយក្រុមនិងរថភ្លើងធ្វើតេស្តចម្រុះមួយគ្រឿងនៃផ្លូវដែកហ្សាការតា-បានឌុងដែលប្រទេសចិននាំចេញទៅឥណ្ឌូណេស៊ីត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិនទៅកាន់ឥណ្ឌូណេស៊ី ដែលជាសញ្ញាកត់សម្គាល់ថារថភ្លើងល្បៀនលឿនដែលចិននាំចេញជាលើកដំបូងបានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការ។
តាមការផ្សាយដំណឹងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងជាគម្រោងនិមិត្តសញ្ញានៃកិច្ចកសាង"ខ្សែក្រវាត់និងផ្លូវ" និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងឥណ្ឌូណេស៊ី ហើយក៏ជាគម្រោងសាងសង់នៅក្រៅប្រទេសនៃផ្លូវដែកល្បឿនលឿនចិនដែលសាងសង់ឡើងជាប្រព័ន្ធនិងមានលក្ខណៈពេញលេញផងដែរ។
ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងមានប្រវែងសរុប ១៤២ គីឡូម៉ែត្រ ល្បឿនលឿនបំផុត ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានប្រើបច្ចេកវិទ្យានិងស្តង់ដាចិនទាំងស្រុង បន្ទាប់ពីសាងសង់រួច វានឹងក្លាយទៅជាផ្លូវដែកល្បឿនលឿនខ្សែទីមួយនៃឥណ្ឌូណេស៊ីនិងអាស៊ីអាគ្នេយ៍៕