ចិនដឹកនាំកំណត់ប្រព័ន្ធស្តង់ដាអន្តរជាតិផ្នែកប្រព័ន្ធថាមពលអគ្គសនីធុនថ្មីដំបូងគេ
នៅក្នុងមហាសន្និបាតធ្វើឱ្យមានស្តង់ដារអន្តរជាតិឆ្នាំ ២០២២ដែលបើកធ្វើកាលពីថ្ងៃទី ២០ខែសីហា គណៈកម្មាធិការការងារថាមពលអគ្គិសនីអន្តរជាតិបានលើកឡើថា អាស្រ័យដោយចិនដឹកនាំកំណត់ប្រព័ន្ធក្របខណ្ឌស្តង់ដាអន្តរជាតិផ្នែកបច្ចេកទេសគន្លឹះនៃប្រព័ន្ធថាមពលអគ្គសនីធុនថ្មីដំបូងកេនៅពិភពលោក ដើម្បីពន្លឿនកសាងប្រព័ន្ធថាមពលអគ្គិសនីធុនថ្មី និងជំរុញឱ្យប្រើថាមពលស្អាតនិងកាបូនទាប។
សូមបញ្ជកា់ថា ប្រព័ន្ធថាមពលអគ្គិសនីធុនថ្មីគឺយកថាមពលថ្មីដូចជាខ្យល់ ពន្លឺព្រះអាទិត្យ នុយក្លេអ៊ែរនិងជីវម៉ាសជាតួសំខាន់ ថាមពលច្រើនប្រភេទបំពេញបន្ថែមគ្នា ដើម្បីផ្តល់ការគាំទ្រដល់ប្រព័ន្ធថាមពលអគ្គិសនីដល់សង្គមដែលត្រូវការថាមពលអគ្គិសនីយ៉ាងច្រើនសន្ធឹក។
គណៈកម្មាធិការការងារថាមពលអគ្គិសនីអន្តរជាតិបានថ្លែងថា ចិនជាប់ចំណាត់ថ្នាក់លេខមួយជាច្រើនឆ្នាំជាប់ៗគ្នាទាំងសមត្ថភាពដំឡើងនិងផលិតថាមពលអគ្គិសនីដោយថាមពលថ្មី ទ្រង់ទ្រាយឧស្សាហកម្មនិងទីផ្សារនៃថាមពលអគ្គិសនីដើរដោយខ្យល់ ប៉ុលតាអ៊ីក និងថ្មលីធូមសុទ្ធតែឈរនៅលេខរៀងទីមួយលើពិភពលោក ពោលគឺប្រកបដោយឧត្តមភាពខាងឧស្សាហកម្មនិងបច្ចេកវិទ្យាលើការដឹកនាំអភិវឌ្ឍប្រព័ន្ធថាមពលអគ្គិសនីធុនថ្មី។ អាស្រ័យដោយចិនដឹកនាំការគ្រោងផែនសិក្សាស្រាវជ្រាវអំពីប្រព័ន្ធក្របខណ្ឌស្តង់ដាអន្តរជាតិនៃប្រព័ន្ធថាមពលអគ្គសនីធុនថ្មី និងយុទ្ធសាស្រ្តអន្តរជាតូបនីយកម្មនៃស្តង់ដា នឹងមានអំណោយផលដល់ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍នៃថាមពលសកល៕