ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក មេឡូយ៉ម ប្រាហ៊ីមី អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលស្រាវជ្រាវ​អាល់វ៉ាសលទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម៖ធ្វើឱ្យកិច្ចសហប្រតិបត្តិការ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ​

2022-08-23 16:15:29
ប្រភព:人民日报

  លោក មេឡូយ៉ម ប្រាហ៊ីមី អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលស្រាវជ្រាវអាល់វ៉ាសលនៃទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម និងជាអ្នកជំនាញការទំនាក់ទំនង និងកិច្ចការអារ៉ាប់រួម-ចិន យល់ឃើញថា “ក្រោមការដឹកនាំពីបក្សកុម្មុយនិស្តចិន ប្រទេសចិនបានទទួលអច្ឆរិយៈលើការអភិវឌ្ឍធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ការដឹកនាំរបស់បក្សកុម្មុយនិស្តចិនគឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិន។”

  លោក មេឡូយ៉ម ប្រាហ៊ីមី មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍនៃទំនើបកម្មបែបចិន។ លោកបានរៀបរាប់ថា “ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិនបានកសាងបណ្តាញផ្លូវរថភ្លើងល្បឿនលឿន បណ្តាញផ្លូវល្បឿនលឿននិងកំពង់ផែថ្នាក់ពិភពលោកធំជាងគេលើពិភពលោក  វិស័យអាកាសចរណ៍ និងនាវាចរណ៍ចូល​ទៅ​កាន់​ពិភពលោក កម្រិតនៃឧស្សាហូបនីយកម្ម ព័ត៌មានវិទ្យា នគរូបនីយកម្ម និងទំនើបកម្មកសិកម្មអភិវឌ្ឍកាន់តែល្អប្រសើរ ។ បច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងការរស់នៅយ៉ាងទូលំទូលាយ វប្បធម៌ប្រពៃណីត្រូវបានបន្តវេន និងការអភិវឌ្ឍ វិស័យនានាស្ថិតនៅកម្រិតឈានមុខគេលើពិភពលោក ។”

  លោក មេឡូយ៉ម ប្រាហ៊ីមី បានបញ្ជាក់ថា បក្សកុម្មុយនិស្តចិនសាមគ្គីគ្នា និងដឹកនាំប្រជាជនចិនយកឈ្នះក្នុងការកាត់​បន្ថយភាពក្រីក្រ ដែលបានដោះស្រាយបញ្ហាភាពក្រីក្រដាច់ខាត ។ នយោបាយជំរុញការច្នៃប្រឌិត ការអភិវឌ្ឍតំបន់ជនបទ កាបូនទាប និងការការពារបរិស្ថានជាដើមនឹងជំរុញសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ។

  លោក មេឡូយ៉ម ប្រាហ៊ីមី បានយល់ឃើញថា ក្រោមក្របខ័ណ្ឌ”ខ្សែក្រវាត់ និងផ្លូវ” ទំនាក់ទំនង​ចិន​និងអារ៉ាប់រួម​​អភិវឌ្ឍ​ន៍យ៉ាង​ឆាប់រហ័ស​។ ប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសអារ៉ាប់រួម ប្រទេសអារ៉ាប់រួមជាទីផ្សារនាំចេញធំជាងគេរបស់ចិនក្នុងចំណោមប្រទេសអារ៉ាប់ និងជាដៃគូពាណិជ្ជកម្មធំទី២ របស់ប្រទេសចិន ។ លោកមានក្តីសង្ឃឹមថា ពេលអនាគត ប្រទេសអារ៉ាប់រួម និងប្រទេសចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ភស្តុភារ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទេសចរណ៍ជាដើម ។

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉

ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក មេឡូយ៉ម ប្រាហ៊ីមី អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលស្រាវជ្រាវ​អាល់វ៉ាសលទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម៖ធ្វើឱ្យកិច្ចសហប្រតិបត្តិការ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ​