ដំណើរឆ្ពោះទៅមុខ|បុគ្គលិកការងារជនជាតិឡាវ៖ផ្លូវដែកឡាវ-ចិននាំប្រាក់ចំណូលជាក់ស្តែងដល់យើង

2022-08-23 16:37:58
ប្រភព:人民日报

  ពេលព្រឹកម៉ោង ៧ មជ្ឈមណ្ឌលគ្រប់គ្រង និងជួសជុលហ្លួងព្រះបាងនៃក្រុមហ៊ុនផ្លូវដែកឡាវ-ចិនមានភាពអ៊ូអរ ។ ដូចធម្មតា លោក លីមូ បុគ្គលិកការងារឡាវ និងគ្រូបង្រៀនចិនបានឡើងឡានផ្លូវដែក និងចាប់ផ្តើមធ្វើការ ។

  នៅឆ្នាំ២០១៧ សាកលវិទ្យាល័យSouphanouvong ឡាវ ​និងសាកលវិទ្យាល័យអនុវត្តក្រុងសៀងហៃប្រទេសចិនចាប់ដំណើរការធ្វើកិច្ចសហប្រតិបត្តិការអប់រំ ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សវិស្វកម្មផ្លូវដែក។ លោក លីមូ បានទទួលឱកាសមកសិក្សានៅប្រទេសចិន។ នៅខែវិច្ឆិកា ឆ្នាំ២០២១ លោក លីមូ បានបញ្ចប់ការសិក្សា និងត្រឡប់ទៅប្រទេសឡាវវិញ ហើយធ្វើការនៅមជ្ឈមណ្ឌលគ្រប់គ្រង និងជួសជុលហ្លួងព្រះបាងនៃក្រុមហ៊ុនផ្លូវដែកឡាវ-ចិនតាមប្រាថ្នា ។

  សព្វថ្ងៃ ក្រោមការណែនាំពីគ្រូចិន លោក លីមូ អាចធ្វើការធម្មតាបាន ដូចជា ការសង្កេតបន្ទាត់ ការវាស់វែងវិមាត្រ និងការកែតម្រូវបន្ទាត់ជាដើម ។ លោក លីមូ  បានរៀបរាប់ថា “សូមអរគុណគ្រូចិនខ្ញុំ ខ្ញុំបានសិក្សាចំណេះដឹង និងបច្ចេកទេស​ជាច្រើនពីគ្រូចិន សព្វថ្ងៃ ខ្ញុំមានទំនុកចិត្តកាន់តែច្រើនក្នុងការងារនេះ ។”

  ពីមុន ពីហ្លួងប្រាបាងទៅវៀងច័ន្ទត្រូវជិះរថយន្ត ១០ ម៉ោង សព្វថ្ងៃ ជិះរថភ្លើងល្បឿលឿនលេខ "ឡានឆាង"នៃផ្លូវដែកចិន-ឡាវមានតែ ១ ម៉ោង ដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាព ។ និយាយអំពីអនាគត លោក លីមូ មានទំនុកចិត្តខ្លាំងណាស់ លោកបានបញ្ជាក់ថា “ផ្លូវដែកឡាវ-ចិននេះធ្វើឱ្យជីវិតរស់នៅរបស់យើងកាន់តែប្រសើរ ។ គម្រោងនេះជាគម្រោងសំខាន់របស់ខ្សែក្រវាត់ និងផ្លូវ ផ្លូវដែកនេះនឹងតភ្ជាប់ប្រទេសកាន់តែច្រើន និងនាំមកឱកាសកាន់តែច្រើន ។”

  តាំងពីផ្លូវដែកចិន-ឡាវត្រូវបានប្រើប្រាស់ជាផ្លូវការ ការដឹកជញ្ជូនអ្នកទេសចរ និងទំនិញរបស់ផ្លូវដែកចិន-ឡាវកាន់តែច្រើនឡើង ។ គិតត្រឹមដល់ថ្ងៃទី ៤​ ខែកក្កដា ឆ្នាំ ២០២២ ផ្លូវដែកចិន-ឡាវបានដឹកជញ្ជូនទំនិញសរុប ៥.០៣ ​លានតោន ជូនអ្នកទេសចរចំនួនសរុប ៤.១១ លាននាក់ ។ ការដឹកជញ្ជូនទំនិញឆ្លងដែនគ្របដណ្តប់ប្រទេស និងតំបន់ចំនួនជាង ១០ ដូចជា ប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ ម៉ាឡេស៊ី កម្ពុជា និងសិង្ហបុរីជាដើម ។

  ប្រភព៖ប្រជាជនដេលី

  ដោយ សៀង គួងឆាន

  អ្នកបកប្រែ៖刘蓉

ដំណើរឆ្ពោះទៅមុខ|បុគ្គលិកការងារជនជាតិឡាវ៖ផ្លូវដែកឡាវ-ចិននាំប្រាក់ចំណូលជាក់ស្តែងដល់យើង