ចំណូលខាងឧស្សាហកម្មអេកូឡូស៊ីរបស់ចិននៅឆ្នាំ២០២១បានកើនឡើង១១,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២០
កាលពីឆ្នាំ២០២១ ចំណូលខាងឧស្សាហកម្មអេកូឡូស៊ីទូទាំងប្រទេសចិនមានប្រហែល២,១៨ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង១១,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២០ ។
ក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានបើកធ្វើកាលពីថ្ងៃទី២៣ខែសីហា លោក Zou Shoumin អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងហិរញ្ញវត្ថុនៃក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានថ្លែងថា ទន្ទឹមនឹងពេលពង្រីកទ្រង់ទ្រាយឧស្សាហកម្មអេកូឡូស៊ី សមិទ្ធផលថ្មីនៃបច្ចេកទេសថ្មីក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ឥតឈប់ឈរ ដែលបានទ្រទ្រង់យ៉ាងខ្លាំងក្លានូវការប្រយុទ្ធបំពុលបរិស្ថាន ។ ប្រទេសចិនបានបង្កើតប្រព័ន្ធឧស្សាហកម្មអេកូឡូស៊ីយ៉ាងពេញលេញ ដែលគ្របដណ្តប់ដំណាក់កាលដូចជាការសិក្សាស្រាវជ្រាវខាងបច្ចេកវិទ្យា ការផលិតគ្រឿងបរិក្ខារ ការរចនានិងសាងសង់គម្រោងបង្ការនិងគ្រប់គ្រងការបំពុលបរិស្ថាននិងកែលម្អអេកូឡូស៊ី ។ បច្ចុប្បន្ននេះ ប្រព័ន្ធឧស្សាហកម្មអេកូឡូស៊ីកំពុងរីកចម្រើនក្នុងវិស័យអភិវឌ្ឍដោយកាបូនទាប បៃតងនិងវិលជុំ ។