ភាគីចិនប្តេជ្ញាជួយជំរុញអភិវឌ្ឍសេដ្ឋកិច្ភាគីចិនប្តេជ្ញាជួយជំរុញអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាមរយៈការជំរុញការនាំចេញផលិតផលកសិកម្មទៅចិនកាន់តែច្រើន
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈ កម្មការ មជ្ឈឹម បក្សកុម្មុយនីស្តចិនបាន សន្យាជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត ខណៈទំនាក់ទំនងប្រទេសទាំងពីកាន់តែត្រូវបានពង្រឹងពង្រីកគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។
នៅក្នុងឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី២៤ ខែសីហា ២០២២ នៅវិមានសន្តិសភាព ឯកឧត្តម លីវ ជានចាវ ( Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈ កម្មការ មជ្ឈឹម បក្សកុម្មុយនីស្តចិន បានសន្យាបន្តជួយអភិវឌ្ឍកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងចិន ជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងឡើង ជាពិសេសជំរុញការនាំទំនិញកសិកម្ម កសិផលកម្ពុជា ទៅកាន់ទីផ្សារចិន និងមានការបង្កើន ការហោះហើរត្រង់មកម្ពុជា ការលើកទឹកចិត្តអ្នកវិនិយោគចិន មកកាន់កម្ពុជា និងជួយលើ ការអភិវឌ្ឍថាមពលបៃតងជាដើម។
ជាមួយគ្នានោះដែរ ឯកឧត្តមបន្តថា រូបឯកឧត្តមធ្លាប់មកកម្ពុជា នៅឆ្នាំ២០០៤រយៈពេល ១៨មាន ការផ្លាស់ប្ដូរយ៉ាងខ្លាំង កម្ពុជាមានភាពស្រស់បំព្រង សេដ្ឋកិច្ចមានការលូតលាស់ទីក្រុងមានការអភិវឌ្ឍនិងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិត្រូវបានទទួលស្គាល់និងគួរឱ្យគោរព ។
ឯកឧត្តម លីជាន ចាវ បានគោរពជូនសម្ដេចតេជោហ៊ុនសែនថា ការីកចម្រើនរបស់កម្ពុជានេះ គឺឆ្លុះបញ្ចាំងនូវការដឹកនាំដ៍ត្រឹម ត្រូវរបស់ សម្ដេចតេជោ និងជាគម្រូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថ្លែងអំណរគុណ ឯកឧត្តម លីវ ជានចាវ ចំពោះការវាយតម្លៃ ការអភិវឌ្ឍរបស់កម្ពុជារយៈពេល ១៨ ឆ្នាំកន្លងមកនេះ។ សម្ដេចតេជោយល់ស្របថា ការអភិវឌ្ឍសេដ្ឋកិច្ចគឺបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាជន។
ក្នុងន័យនេះ សម្ដេចបានអរគុណ និងស្វាគមចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែ ប្រសើរថែមទៀត ជាពិសេស លើវិស័យ ពាណិជ្ជកម្ម កសិកម្ម វិនិយោគទុន ទេសចរណ៍ និងវិស័យថាមពល បៃតងផងដែរ៕