ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Sommad Pholsena អនុប្រធានរដ្ឋសភាឡាវ៖ខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងពីបទពិសោធន៍អភិបាលកិច្ចប្រទេសចិន
បន្ទាប់ពីសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ៤ បានបោះពុម្ភផ្សាយ ខ្ញុំបានអានសៀវភៅនេះជាបន្ទាន់។ សៀវភៅនេះបង្ហាញយ៉ាងពេញលេញនូវអត្ថន័យដ៏សម្បូរបែបនៃគំនិតលោក ស៊ី ជីនភីង លើសង្គមនិយមដែលមានលក្ខណៈពិសេសចិនសម្រាប់យុគសម័យថ្មី និងបង្ហាញយ៉ាងពេញលេញអំពីបក្សកុម្មុយនិស្តចិនបម្រើប្រជាជនដោយអស់ពីដួងចិត្ត និងការរួមចំណែកថ្មីក្នុងការជំរុញបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ និងរួមគ្នាកសាងពិភពលោកកាន់តែល្អបវរ ។ ក្រោយពីអានសៀវភៅនេះ ខ្ញុំអាចស្វែងយល់ពីផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន ។
រាល់ពេលខ្ញុំទៅប្រទេសចិន ខ្ញុំពិតនឹងចាប់អារម្មណ៍ពីការផ្លាស់ប្តូររបស់ប្រទេសចិន ។ ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អ អគារខ្ពស់ៗ និងបច្ចេកវិទ្យាទំនើបៗសុទ្ធតែគួរឱ្យមានចំណាប់អារម្មណ៍។
គំនិតផ្តួចផ្តើមស្តីពីសន្ដិសុខពិភពលោក គឺចំពេល និងធ្វើតាមនិន្នាការនៃសម័យកាល ដែលឆ្លើយតបទៅនឹងការរំពឹងទុកយ៉ាងមុតមាំរបស់សហគមន៍អន្តរជាតិសម្រាប់ការអភិវឌ្ឍដោយសន្តិភាព ហើយបង្ហាញពីភាពឈ្លាសវៃផ្នែកនយោបាយ និងចក្ខុវិស័យយុទ្ធសាស្ត្រដឹកនាំរបស់ប្រទេសធំ ។ ប្រទេសឡាវគាំទ្រយ៉ាងពេញទំហឹង និងមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក ដើម្បីជំរុញបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ និងចូលរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាពពិភពលោក ។
ប្រទេសឡាវកំពុងស្ថិតក្នុងដំណើរការកំណែទម្រង់ថ្មី មានជំនឿ និងឧត្តមគតិដូចប្រទេសចិន គឺខិតខំជំរុញបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ ។ ប្រទេសឡាវចង់សិក្សាបទពិសោធន៍អភិបាលកិច្ចប្រទេសចិន ។
ប្រទេសចិនខិតខំជំរុញបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ និងជំរុញកសាង”ខ្សែក្រវាត់ និងផ្លូវ”ដោយមានគុណភាពល្អ ដែលបង្ហាញពីបក្សកុម្មុយនិស្តចិនស្វែងរកភាពសុខដុមរមនាសម្រាប់ពិភពលោក ។ ប្រទេសចិនបានទទួលសមិទ្ធិផលថ្មីក្នុងការជំរុញពង្រឹងតភ្ជាប់គ្នា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរបស់ប្រទេសនានា ហើយដើរតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍរួមគ្នារបស់ប្រទេសនានា។
ប្រភព៖ប្រជាជនដេលី
អ្នកបកប្រែ៖刘蓉