ក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនថ្លែងថា នឹងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍនិងការប្រើប្រាស់រថយន្តតភ្ជាប់បណ្តាញវៃឆ្លាតដើរដោយថាមពលអគ្គិសនី
2022-08-29 17:53:00
ប្រភព:CRI
សន្និបាតរថយន្តដើរដោយថាមពលថ្មី(ថាមពលអគ្គិសនី)ពិភពលោកឆ្នាំ ២០២២ បានបិទបញ្ចប់នៅថ្ងៃទី ២៨ ខែសីហា។ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនបានលើកឡើងថា នឹងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍនិងការប្រើប្រាស់រថយន្តតភ្ជាប់បណ្តាញវៃឆ្លាតដើរដោយថាមពលថ្មី។ ជំហានបន្ទាប់នឹងអនុវត្ត«ផែនការអភិវឌ្ឍន៍ ៥ឆ្នាំទី១៤ស្តីពីគមនាគមន៍បៃតង» ដើម្បីសិក្សានិងតាក់តែងផែនការប្រតិបត្តិស្តីពីការការអភិវឌ្ឍគមនាគមន៍និងការដឹកជញ្ជូនបៃតងនិងកាបូនទាប ស្វែងយល់ពីការប្រើប្រាស់យន្តការទីផ្សារដូចជាសន្សំពិន្ទុកាបូន និងការត្រួតពិនិត្យការបញ្ចេញកាបូននៅក្នុងមុខរបរនេះ ព្រមនិងរួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីដាក់ចេញគោលនយោបាយស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភដល់ការធ្វើអាជីវកម្មនៃរថយន្តដើរដោយថាមពលថ្មីក្នុងវិស័យសាធារណការ ៕