ស្វែងយល់ពីបក្សកុម្មុយនិស្តចិន| ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអាមេនី៖សមិទ្ធិផលនូវការអភិវឌ្ឍរបស់ប្រទេសចិនគួរឱ្យចាប់អារម្មណ៍
លោក Benyamin Poghosyan ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអាមេនី និងជាអនុប្រធាននៃក្រុមប្រឹក្សាសន្តិភាព បានធ្លាប់ទស្សនកិច្ចប្រទេសចិនជាច្រើនដង លោកធ្លាប់ទៅទីក្រុងប៉េកាំង ទីក្រុងឆុងឈីង ទីក្រុងសិនជិន និងទីក្រុងក្វាងចូវជាដើម ហើយបានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោកបានរៀបរាប់ថា “បើធៀបនឹងរាប់សិបឆ្នាំមុន សព្វថ្ងៃ ប្រជាជនចិនមានជីវភាពធូរធារជាងមុន គេមានស្នាមញញឹម លើមុខ និងពោរពេញដោយថាមពល ។ ប្រជាជនចិនកក់ក្តៅ និងរាប់អានខ្ញុំណាស់ ។ រាល់ពេលខ្ញុំទៅប្រទេសចិន គឺដូចជាទៅផ្ទះវិញ មានចំណាប់អារម្មណ៍រាប់អាន ។”
លោក Benyamin Poghosyan យកចិត្តទុកដាក់ខ្លាំងចំពោះលទ្ធិប្រជាធិតេយ្យក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន។ លោកបានបញ្ជាក់ថា ការកសាងលទ្ធិប្រជាធិបតេយ្យរបស់ចិនគួរឱ្យសិក្សា លទ្ធិប្រជាធិបតេយ្យមិនមែនជាសិទ្ធិរបស់ប្រទេសមួយចំនួននោះទេ ហើយគ្រប់ប្រទេសមានសិទ្ធិជ្រើសរើសផ្លូវប្រជាធិបតេយ្យដោយឯករាជ្យ។
លោក Benyamin Poghosyan បានយកចិត្តទុកដាក់អានសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន» ប្រសាសន៍ជាច្រើនក្នុងសៀវភៅនេះធ្វើឱ្យលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ លោកបានបញ្ជាក់ទៀតថា “យើងត្រូវទទូចថា ប្រទេសទាំងអស់មានភាពស្មើគ្នាដោយមិនគិតពីទំហំ កម្លាំង អ្នកមាន ឬអ្នកក្រ គោរពសិទ្ធិប្រជាជននៃប្រទេសទាំងអស់ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។” លោកយល់ឃើញថា ស្ថានភាពអន្តរជាតិបច្ចុប្បន្នមានភាពប្រែប្រួល និងចលាចល លោក ស៊ី ជីនភីង បានផ្តួចផ្តើមការកសាងទំនាក់ទំនងរដ្ឋថ្មី ដែលមានសារៈសំខាន់ណាស់ និងអាចជួយសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ គំនិតបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោកជាដើមដែលលើកឡើងដោយលោក ស៊ី ជីនភីង ក៏បានបើកផ្លូវគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដល់ការផ្លាស់ប្តូររវាងប្រទេសនិងប្រទេស។
ប្រភព៖ប្រជាជនដេលី
ដោយ ឆា ស៊ីភឹ
អ្នកបកប្រែ៖刘蓉