ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Alberes Lopes ប្រធានមន្ទីរការងារនៃរដ្ឋ Pernambuco ប្រទេសប្រេស៊ីល

2022-08-29 17:59:47
ប្រភព:人民日报

  ខ្ញុំយកចិត្តទុកដាក់លើការអានសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន» ក្នុងសៀវភៅនេះ ខ្ញុំអាចស្វែងយល់ពី​ទស្សនវិជ្ជានៃបក្សកុម្មុយនីស្តចិន និងមូលហេតុដែលប្រទេសចិនបានទទួលសមិទ្ធផល​ដ៏​អស្ចារ្យក្នុងការអភិវឌ្ឍ ។

  នៅឆ្នាំ ២០១៩ ស្ថានកុងស៊ុលប្រទេសចិនប្រចាំនៅទីក្រុងRecife បានអញ្ជើញខ្ញុំទៅទស្សនកិច្ចប្រទេសចិន ខ្ញុំបាន​ទៅ​ខេត្តហ្វូជានដើម្បីចូលរួមសិក្ខាសាលាស្តីពីការបង្កើតមុខរបរ។ ក្នុងដំណើរនេះ ខ្ញុំបានយល់ដឹងពីវិធីដែលខេត្តហ្វូជាន​គាំទ្រការបង្កើតមុខរបរ ហើយខ្ញុំបានរកឃើញបទពិសោធន៍ជោគជ័យរបស់ប្រទេសចិនដែលគួរសិក្សារៀនសូត្រតាម។ បន្ទាប់ពីមានជំងឺកូវីដ-១៩ សេដ្ឋកិច្ចប្រទេសប្រេស៊ីលរងឥទ្ធិពលយ៉ាងខ្លាំង បញ្ហា​ភាព​ក្រីក្រ​ត្រូវ​បាន​លើក​ឡើង ។ យើងបានសិក្សាបទពិសោធន៍ប្រទេសចិនក្នុងការអភិវឌ្ឍឧស្សាហកម្ម PV និងជំរុញវិញ្ញាបនប័ត្រគុណវុឌ្ឍិការងារ ។

  នៅខែមីនា ឆ្នាំ ២០២២ យើងបានបង្កើតវគ្គសិក្សា ៦០ ម៉ោងសម្រាប់បុគ្គលិកធ្វើការវិស័យឧស្សាហកម្ម PV ដែលបាន​ធ្វើ​ឱ្យ​ប្រជាជនជាច្រើនទទួលផលប្រយោជន៍ពីនេះ។ យើងក៏បានបង្កើតមជ្ឈមណ្ឌល​សេវាកម្មការងារ និងបើកអាជីវកម្ម​ឥណទានតាមរយៈស្ថាប័នសហគ្រិន ដើម្បីបង្កើតប្រព័ន្ធគាំទ្រប្រកបដោយប្រសិទ្ធភាព និងងាយស្រួល​សម្រាប់​និយោជិក និងសហគ្រិន ។ យើងក៏បានពង្រឹងកាលវិភាគផលិតកម្មកសិកម្ម និងប្រើប្រាស់បច្ចេកវិទ្យាថ្មីដែរ ដើម្បីផ្តល់​អំណាចដល់ឧស្សាហកម្មបែបប្រពៃណី ដូចជាចេក កាហ្វេ ស្បែកពពែ និងត្រីទីឡាបយ៉ាជាដើម ។ មណ្ឌលPernambuco ក៏បានសិក្សាពីប្រទេសចិនដែរ សង្ឃឹមថានឹងក្លាយជាអ្នកដឹកនាំក្នុងការអភិវឌ្ឍថាមពលខ្យល់​នៅ​ប្រេស៊ីល។ យើងក៏ទន្ទឹងរង់ចាំផងដែរក្នុងការលើកប្រជាប្រិយភាពនៃផលិតផលចិញ្ចឹមសត្វប្រេស៊ីល​នៅក្នុងទីផ្សារ​ប្រទេសចិន និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងផលិតផលទឹកដោះគោ និងទិដ្ឋភាពផ្សេងៗ​ទៀត​។ យើងមានផែនការឱ្យនិស្សិតកាន់តែច្រើនទៅបន្តការសិក្សានៅប្រទេសចិនក្នុងពេលវេលាសមរម្យ ដើម្បីជំរុញ​យុវជន​​ជំនាន់​ក្រោយ​យល់​ដឹង​ពី​វប្បធម៌​ចិន និងជំរុញការផ្លាស់ប្តូរវប្បធម៌របស់ប្រទេសប្រេស៊ីល និងចិនកាន់តែស៊ីជម្រៅ ។

  ប្រភព៖ប្រជាជនដេលី

  អ្នកបកប្រែ៖刘蓉

ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Alberes Lopes ប្រធានមន្ទីរការងារនៃរដ្ឋ Pernambuco ប្រទេសប្រេស៊ីល