យុវជនដែលធ្វើឱ្យប៉សឺឡែនរស់ឡើងវិញ
ការជួសជុលប៉សឺឡែន ជាសិប្បកម្មជួសជុលប៉សឺឡែនបុរាណបំផុតរបស់ប្រទេសចិន តាមរឿងព្រេងនិទាននិយាយថាវាបានចាប់ផ្តើមនៅក្នុងរាជវង្សសុង (ឆ្នាំ ៩៦០ ដល់ឆ្នាំ ១២៧៩) រហូតដល់បច្ចុប្បន្នវាមានប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំ និងជាបេតិកភណ្ឌវប្បធម៌អរូបី ។ ការជួសជុលប៉សឺឡែន គឺការជួសជុលប៉សឺឡែនខូចដូចជាវាយដែកលួសក៊ឹប ធ្វើឱ្យសឺឡែនខូចរស់ឡើងវិញ ។
នៅឃុំណាលីកឺ ស្រុកជនជាតិហានី និងជនជាតិយី នីងអឹ ទីក្រុងភូអឹ ខេត្តយូណាន មានហាងមួយឈ្មោះ”តុងតុង” ដែលមានម្ចាស់ឈ្មោះថា វ៉ាង ជាំងធុង ។
តាំងពីតូច លោក វ៉ាង ជាំងធុង ចូលចិត្តសិក្សាសិប្បកម្មគ្រប់បែប ដូចជា សិប្បកម្មប៉សឺឡែន គូរគំនូរ ចម្លាក់ឈើជាដើម ។ ក្រោយពីលោកសិក្សាការជួសជុលប៉សឺឡែន លោកស្រឡាញ់សិប្បកម្មដែលជិតបាត់បង់នេះ ។
នៅខែមេសា ឆ្នាំ ២០២១ លោក វ៉ាង ជាំងធុង បានសិក្សាជាមួយសិល្បករជួសជុលប៉សឺឡែនល្បីឈ្មោះ លោក តុង វីឆាង ។ ក្រោយពីបញ្ចប់ការសិក្សា លោកបានខិតខំហាត់សិប្បកម្មជួសជុលប៉សឺឡែន ។ លោក វ៉ាង ជាំងធុង បានរៀបរាប់ថា “ប៉សឺឡែនខូចមិនខ្លាំងក៏ត្រូវជួសជុលរយៈពេល ២ថ្ងៃ ដល់ ៣ ថ្ងៃដែរ ឯប៉សឺឡែនដែលខូចខ្លាំងត្រូវជួសជុលរយៈពេល ១ ខែដល់ ២ ខែ។”ក្នុងរយៈពេល ១ ឆ្នាំ លោក វ៉ាង ជាំងធុងបានជួសជួលប៉សឺឡែនខូចចំនួនជាង ៣០០ គ្រឿង ។ ទន្ទឹមនឹងផ្លូវដែកចិន-ឡាវត្រូវបានប្រើប្រាស់ជាផ្លូវការ ឃុំណាលីកឺមានអ្នកទេសចរកាន់តែច្រើន អ្នកទេសចរអាចទៅមើលដំណើរការការជួសជុលប៉សឺឡែនក្នុងហាងរបស់លោក និងស្វែងយល់ពីសិប្បកម្មជួសជុលប៉សឺឡែន។
ប្រភព៖យូណានដេលី
អ្នកបកប្រែ៖刘蓉