ជំនួយរបស់ចិនបានចូលមកបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការជាចាំបាច់

2022-08-30 16:55:40
ប្រភព:វិទ្យុជាតិកម្ពុជា

  ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកតាមដានផ្នែកសង្គមបានលើកឡើងថា ជំនួយរបស់ចិនបានចូលមកបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការជាចាំ បាច់ដើម្បីអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើន។

  ឯកឧត្តម ជា ច័ន្ទបរិបូណ៍រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកតាមដានផ្នែកសង្គមបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ប្រទេសកម្ពុជាបានទទួលជំនួយឥត សំណង និងជំនួយផ្សេងៗជាច្រើនទៀតពីបណ្តាប្រទេសជាមិត្ត ដែលនេះ ជាសច្ចធម៌យើងមិនអាចបដិសេធបានទេ  ប៉ុន្តែជំនួយទាំងអស់នោះ មិន ទាន់គ្រប់គ្រាន់នូវអ្វីដែលកម្ពុជាត្រូវការនៅឡើយទេ។

  ឯកឧត្តមបញ្ជាក់ថា ចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្ដល់ជំនួយសាង សង់ស្ពានឆ្លងកាត់ទន្លេ អភិវឌ្ឍន៍ផ្លូវ មន្ទីរពេទ្យ និងការផ្ដល់ជំនួយគាំទ្រដល់វិស័យជាច្រើនបម្រើឱ្យការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ដឹកជញ្ជូន កសិកម្ម និងវិស័យទេសចរណ៍ជាដើម។

  សំឡេង៖ « អ៊ីចឹងជំនួយរបស់ចិនគឺបានចូលមកបំពេញ បន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលខ្ញុំអាចឆ្លើយក្តោបបានថាតើចិនបានដើរតួនាទីសំខាន់បែបណាក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ? វិស័យដឹកជញ្ជូនក៏មានភាគីចូលមកបន្ថែម ដែលជាចំណុចយើងត្រូវការ ។ល។ ភាគីចិនជាផ្នែកមួយដើម្បីបំពេញបន្ថែមចំពោះចំណុចយើងត្រូវការជាចាំបាច់ ហើយយើងត្រូវការឯករាជ្យដោយ ខ្លួនឯង ដូចជាវិស័យថាមពល និងដឹកជញ្ជូនជាដើម»។

  អ្នកវិភាគសង្គមនៅកម្ពុជាបានមើលឃើញថា ចំណង មិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន បានបង្ហាញឱ្យឃើញតាមរយៈការផ្លាស់ប្ដូរទស្សន កិច្ចយ៉ាងញឹកញាប់រវាងថ្នាក់ ដឹកនាំកំពូលនៃប្រទេសទាំង ពីរ។ ប្រទេសចិនតែងចាត់ទុកទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនគឺជាទំនាក់ទំនងដែកថែប ដែលមិនមានអ្នកណាអាចបំបែកបាន។ ប្រទេសកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោល នយោបាយចិនតែមួយ ហើយបានគាំទ្រនូវគំនិតផ្ដួចផ្តើម «ខ្សែក្រវាត់មួយផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី» បង្កើតឡើងដោយសាធារណរដ្ឋប្រជាមានិតចិន។

  ប្រទេសចិនបានក្លាយជាប្រទេសធំជាងគេដែលបានផ្តល់់ជំនួយអភិវឌ្ឍន៍ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើនដល់ប្រទេសកម្ពុជា។ ការគាំទ្ររបស់ចិនមកដល់ប្រទេសកម្ពុជា ពិតបានរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយឱ្យកម្ពុជាថែរក្សាបាននូវអធិបតេយ្យភាព សន្តិសុខ និងស្ថិរភាពនយោបាយក្នុងប្រទេស។ ជាមួយគ្នានេះដែរ ក្នុងបរិបទកូវីដ១៩ ប្រទេសចិនបានដើរតួនាទីសំខាន់ តាម   រយៈការផ្ដល់ជំនួយសម្ភារបរិក្ខាពេទ្យ និងការផ្ដល់ជំនួយវ៉ាក់សាំងការពារកូវីដ- ១៩យ៉ាងច្រើនជាបន្តបន្ទាប់មកដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕

ជំនួយរបស់ចិនបានចូលមកបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការជាចាំបាច់