ក្រសួងការបរទេសចិនអះអាងថា កុំបញ្ចេញសញ្ញាខុសណាមួយចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យឱ្យសោះ
ទាក់ទិននឹងពាក្យសំដីពាក់ព័ន្ធស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់ដែលលើកឡើងដោយមន្រ្តីសហរដ្ឋអាមេរិក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងខណៈពេលឆ្លើយតបសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៣០ខែសីហា ថា កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យពឹងផ្អែកលើកម្លាំងបរទេស ក៏ដូចជាពឹងផ្អែកលើសហរដ្ឋអាមេរិកប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ នេះគឺជាដើមហេតុដែលនាំឱ្យកើតមានស្ថានការណ៍តានតឹងនៅច្រកសមុទ្រតៃវ៉ាន់នាពេលបច្ចុប្បន្ន។
តាមការផ្សាយបានឱ្យដឹងថា មន្រ្តីសេតវិមានសហរដ្ឋអាមេរិកបានថ្លែងនាពេលថ្មី ៗកន្លងទៅនេះថា សកម្មភាពយោធារបស់ប្រទេសចិនធ្វើឱ្យស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ឡើងកម្តៅ ដើម្បីប៉ុនប៉ងបង្កើតប្រក្រដីភាពថ្មីមួយ សហរដ្ឋអាមេរិកមិនទទួលយកទេ។ លេខាធិការសារព័ត៌មាននៃសេតវិមានបានថ្លែងទៀតថា ថ្ងៃអនាគតសហរដ្ឋអាមេរិកនឹងធ្វើសមយុទ្ធយោធាដើម្បីជំរុញឱ្យស្ថានការណ៍តំបន់ប៉ាស៊ីហ្វីកខាងលិចវិលត្រឡប់ទៅរកស្ថិរភាពវិញ នេះមិនពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនោះទេ ។ លោក Zhao Lijian បានគូសបញ្ជាក់ថា អ្នកដែលប៉ុនប៉ងកែប្រែស្ថានការណ៍បច្ចុប្បន្ននៃច្រកសមុទ្រតៃវ៉ាន់គឺសហរដ្ឋអាមេរិកនិងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ មិនមែនប្រទេសចិននោះទេ៕