ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនបង្ហាញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំ
ចាប់ពីថ្ងៃទី ៣១ ខែសីហាដល់ថ្ងៃទី ៥ ខែកញ្ញា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនគឺជាពិព័រណ៍បែបចម្រុះដែលមានទ្រង់ទ្រាយធំបំផុតក្នុងវិស័យពាណិជ្ជកម្មសេវាកម្មសកល។ឆ្នាំ២០២២នេះគឺជាឆ្នាំទី១០នៃការបើកធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មដែលមានប្រទេសនិងអង្គការអន្តរជាតិចំនួន៧១បានចូលរួមតាំងបង្ហាញផលិតផលក្នុងនាមប្រទេសឬទីចាត់ការទូទៅ។ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនបានបង្ហាញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំមកនេះ ទំហំនៃឧស្សាហកម្មសេវាកម្មរបស់ប្រទេសចិនបានបន្តកើនឡើង ហើយតម្លៃបន្ថែមនៃឧស្សាហកម្មសេវាកម្មបានកើនឡើងចំនួន ១,៤៩ ដង។ការនាំចេញនិងនាំចូលលើវិស័យពាណិជ្ជកម្មសេវាកម្មបានរក្សាសន្ទុះកំណើនយ៉ាងឆាប់រហ័ស ដែលមានកំណើនជាមធ្យមប្រចាំឆ្នាំចំនួន ៦,១% ខ្ពស់ជាងល្បឿនកំណើនសកលចំនួន៣,១% ។ ពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនបានឈរនៅចំណាត់ថ្នាក់ទី ២ លើពិភពលោកក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា៕