ម្ហូបម៉ាបាងនៃឃុំណាកឺលីនៅតាមផ្លូវដែកចិន-ឡាវក្រអូបប្រហើរ
នៅឃុំណាកឺលី ស្រុកស្វយ័តជនជាតិយី និងជនជាតិហានី នីងអឹរ ទីក្រុងភូអឹ មានភោជនីយដ្ឋានម្ហូបម៉ាបាងមួយ លោក ចូវ យី ជាម្ចាស់ភោជនីយដ្ឋាននេះ និងជាអ្នកបន្តវេនជំនាន់ទី ៥ របស់បច្ចេកទេសធ្វើម្ហូបម៉ាបាងដែលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ទីក្រុងភូអឺ។ ម្ហូបសាច់គោអាំង សាច់ក្រក សាច់ក្រកដុត ស្ពៃក្តោបនិងទឹកដោះគោសណ្តែកសៀង ជាម្ហូបដែលលោកពូកែធ្វើជាងគេ ។
“ម្ហូបម៉ាបាង”ជាម្ហូបពិសេសបង្កើតឡើងដោយអ្នកជិះសេះដែលតម្រូវតាមសកម្មភាព និងទម្លាប់បរិភោគនៃការធ្វើដំណើរនៅលើផ្លូវសេះដឹកតែបុរាណ។ ម្ហូបសំខាន់នៃម្ហូបម៉ាបាងគឺ សាច់ក្រក និងបន្លែបេះក្នុងដំណើរទេសចរណ៍ ដែលត្រូវបានបេះតាមផ្លូវខុសគ្នាតាមរដូវ ដូចជា ទំពាំងផ្អែម ជាដើម ។
លក្ខណៈពិសេសនៃម្ហូបម៉ាបាង គឺខ្ទះមួយអាចធ្វើម្ហូបជាច្រើន គម្របខ្ទះសម្រាប់ចម្អិនអាហារ ហើយខ្ទះគឺសម្រាប់ធ្វើស៊ុប ។ មានអ្នកទេសចរជាច្រើនមកបរិភោគម្ហូបម៉ាបាងនៅភោជនីយដ្ឋាននេះ និងយល់ដឹងប្រវត្តិសាស្រ្តនៃម្ហូបម៉ាបាង ។
តាំងពីផ្លូរដែកចិន-ឡាវត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលបានផ្តល់ជាមធ្យោបាយធ្វើដំណើរងាយស្រួលនោះ អ្នកទេសចរមកឃុំណាកឺលីក៏កាន់តែច្រើនឡើង ។ លោក ចូវ យី បានរៀបរាប់ដោយរីករាយថា “ឆ្នាំនេះ មានអ្នកទេសចរមកពីគ្រប់ទិសទីមកដល់ឃុំណាកឺលី ដើម្បីស្វែងយល់ប្រវត្តិសាស្រ្តនៃផ្លូវសេះដឹកតែបុរាណ ម្ហូបម៉ាបាង និងវប្បធម៌ជនជាតិភាគតិច ។”
ប្រភព៖យូណានដេលី
អ្នកបកប្រែ៖刘蓉