យុវជន សាន វិន អ្នកធ្វើការវិស័យពាណិជ្ជកម្មអេឡិចត្រូនិច
យុវជន សាន វិន ជាជនជាតិពូឡាង ឃុំបុរាណវីងជី ស្រុកលីនឆាង ខេត្តយូណាន គាត់កំពុងសាកល្បងលក់តែទៅទូទាំងប្រទេសចិន និងពិភពលោក តាមបណ្តាញអីុនធើណែត។ យុវជន សាន វិន បានរៀបរាប់ថា “ដូនតាយើងបានរស់នៅទីនេះដោយការដាំតែ រហូតដល់ជំនាន់យើង យើងមិនគ្រាន់តែដាំតែឱ្យបានល្អប៉ុណ្ណោះទេ ហើយក៏ត្រូវផលិតតែល្អ និងលក់តែឱ្យបានល្អថែមទៀត ។”
នៅឆ្នាំ ២០១២ យុវជន សាន វិន ត្រឡប់ទៅស្រុកវិញដើម្បីបង្កើតមុខរបរថ្មី ។ យុវជន សាន វិន បានរៀបរាប់ថា “ពីមុន ផ្លូវមិនល្អទេ យើងត្រូវយកតែទៅរកអតិថិជន ពេលខ្លះ មានអតិថិជនទិញតែ ប៉ុន្តែ ខ្ញុំមិនដឹងត្រូវដឹកជញ្ជូនទៅខាងក្រៅយ៉ាងដូចម្តេច។ សព្វថ្ងៃ យើងបានបង្តើតសហគមកសិកម្មតែវីជី ពីដំណើរការបេះតែដល់ការធ្វើផលិតតែ ដំណើរការនីមួយៗសុទ្ធតែមានអ្នកជំនាញណែនាំ។ ក្រោយពីកម្មវិធីWechat មានប្រជាប្រិយភាព ខ្ញុំបានចាប់ផ្តើមលក់តែតាមWechat។”
បន្ទាប់ពីយុវជន សាន វិន ចាប់ផ្តើមធ្វើពាណិជ្ជកម្មអេឡិចត្រូនិច ក្នុងWechatរបស់គាត់មានអ្នកចែកចាយចំនួនជាង ១០០០ នាក់ ហើយតែរបស់សហគមកសិកម្មបានលក់ទៅខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ។ យុវជន សាន វិន បានរៀបរាប់ថា “សព្វថ្ងៃ ចាំអតិថិជនបញ្ជាទិញតាមអីុនធើណែត យើងនឹងវេចខ្ចប់តែ និងដឹកជញ្ជូន ក្នុងរយៈពេល ៣ ថ្ងៃដល់ ៤ ថ្ងៃ អតិថិជននឹងទទួលតែបាន ។”
សព្វថ្ងៃ ផ្លូវដែកចិន-ឡាវត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ យុវជន សាន វិនអាចធ្វើមុខជំនួញនៅក្បែរផ្ទះ ហើយអាចជិះរថភ្លើងល្បឿនលឿនធ្វើដំណើរទេសចរណ៍ទៅខាងក្រៅ និងទៅសួរសុខទុក្ខដល់អតិថិជនចាស់ៗ ក៏ដូចជាសិក្សាបច្ចេកទេសថ្មី។ គាត់បានដាក់ហាងតែរបស់ខ្លួនឈ្មោះថា”ផឹកជាមួយអ្នករហូតដល់អ្នកចាស់” គាត់សាកល្បងប្រើប្រាស់វិធីរបស់ខ្លួននិយាយអំពីរឿងភ្នំជីម៉ា ។
ប្រភព៖យូណានដេលី
អ្នកបកប្រែ៖刘蓉